ក្លឹប Juventus ត្រូវបានរាយការណ៍ថា ធ្លាប់មានបំណងចង់ឲ្យ Cristiano Ronaldo និង Neymar ចាប់ដៃគ្នាប្រយុទ្ធក្នុងរដូវកាលនេះ ដោយពួកគេបានដាក់សំណើប្រាក់១០០លានអឺរ៉ូ បូក Paulo Dybala ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។
តាមសារព័ត៌មាន Tuttosport បានឲ្យដឹងថា ការដាក់សំណើនេះត្រូវបាន PSG បដិសេធ។ PSG យល់ឃើញថាវាមិនទាន់គ្រប់គ្រាន់សម្រាប់តម្លៃខ្លួនរបស់ Neymar បច្ចុប្បន្នឡើយ ខណៈពួកគេទិញកីឡាកររូបនេះពី Barcelona កាលពី២ឆ្នាំមុនតម្លៃ២២២លានអឺរ៉ូទៅហើយ។
អំឡុងពេល ទីផ្សារដោះដូរកីឡាកររដូវក្ដៅបើក Neymar វ័យ២៧ឆ្នាំមានការទាក់ទងខ្លាំងពីក្លឹបចាស់ Bacelona។ ប៉ុន្តែព័ត៌មាន Juventus ចង់បាន Neymar មកកាន់ទឹកដី Turin មិនទាន់មានអ្នកដឹងឡើយ ទើបតែផ្ទុះ ក្រោយទីផ្សារដោះដូរបិទនេះទេ។ យ៉ាងណាមិញ ទល់នឹងពេលនេះអតីតកីឡាកររបស់ Santos នៅតែបន្តជាកម្មសិទ្ធិរបស់ PSG ប៉ុន្តែមិនទាន់បង្ហាញខ្លួនក្នុង Ligue 1 បានមួយប្រកួតនៅឡើយទេ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង