ក្រុមបាល់ទាត់ថៃ និងវៀតណាម បានត្រឹមចែកពិន្ទុគ្នាម្នាក់ ១ពិន្ទុប៉ុណ្ណោះក្រោយស្មើគ្នា ០–០ នៅទឹកដីថៃ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ២០២២ ជុំទី២ និងបាល់ទាត់អាស៊ី២០២៣។
ថៃ ០-០ វៀតណាម
ក្រុមភ្ញៀវវៀតណាមគួរតែអាចរកគ្រាប់បាល់បានទៅហើយ នៅពេលឱកាសរបស់ Nguyen Van Toan ក្រោយលេងបានតែ ២០វិនាទី តែស៊ុតមិនចំគោលដៅ។ ក្រុមថៃក៏ដូចគ្នា គួរតែរកគ្រាប់ជ័យជំនះបានទៅហើយ នៅម៉ោងបន្ថែមបង្គ្រប់តែ Sarachat Suphachok មិនអាចធ្វើបាន។ ចប់ការប្រកួតបានត្រឹមស្មើគ្នា ០–០ ក្នុងប្រកួតដំបូងនៃពូល G នេះ។ ងាកទៅការប្រកួតមួយគូទៀតក្នុងពូល G នេះដែរ ក្រុមម៉ាឡេស៊ីបានឡើងទៅឈរលើគេក្នុងពូលបណ្ដោះអាសន្ន ក្រោយយកឈ្នះដល់ផ្ទះក្រុមក្បែរបងឥណ្ឌូនេស៊ី ៣–២។
ម៉ាឡេស៊ី ៣-២ ឥណ្ឌូនេស៊ី
ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី មានគ្រាប់បាល់មុននៅនាទីទី១១ ដោយកីឡាករកូនកាត់ប្រេស៊ីល-ឥណ្ឌូនេស៊ី Beto មុនពេលដែល ម៉ាឡេស៊ី តាមស្មើវិញនៅនាទីទី៣៦ ដោយ Mohamadou Sumareh ហើយ Beto រកបានគ្រាប់ទីពីរអោយឥណ្ឌូនេស៊ីនាំមុខ ២–១ មុនចប់វគ្គទីមួយ។ ចូលវគ្គទី២ Muhammad Syafiq ក៏តាមស្មើអោយម៉ាឡេស៊ីនៅនាទីទី៦៥ មុនពេលដែលគ្រាប់ជ័យជំនះរបស់ ម៉ាឡេស៊ីកើតឡើងនៅនាទីទី៩០+៦ ទៅហើយដោយ Mohamadou Sumareh ដដែល។
ម៉ាឡេស៊ី ៣-២ ឥណ្ឌូនេស៊ី
ចប់ការប្រកួតម៉ាឡេស៊ី យកឈ្នះ ឥណ្ឌូនេស៊ី ៣–២ ទទួលបានបីពិន្ទុដំបូង ក្នុងពូល G នេះ។ ប្រកួតទី២ ឥណ្ឌូណេស៊ី ត្រូវទទួលក្រុមថៃ ខណៈម៉ាឡេស៊ីទទួលក្រុមអារ៉ាប់រួម៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង