Watford បានតែងតាំងលោក Quique Sanchez Flores ជាអ្នកចាត់ការថ្មី និងជាលើកទីពីរផងដែរ បន្ទាប់ពីបណ្ដេញលោក Javi Gracia ពីតំណែង ក្រោយរកបានត្រឹមមួយពិន្ទុពី៤ប្រកួតដំបូងនៅរដូវកាល២០១៩/២០២០។

លោក Quique Sanchez Flores ជាអ្នកចាត់ការថ្មី

លោក Sanchez ធ្លាប់ដឹកនាំ Watford នៅរដូវកាល២០១៥/២០១៦ មុនចេញទៅ Espanyol និង Shanghai Shenhua។ ដោយឡែក លោក Gracia បានកាន់តំណែងនៅ Vicarage Road នៅខែមករា ឆ្នាំ២០១៨ និងនាំ Watford ទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០១៨/២០១៩ តែចាញ់ Manchester City ៦ទល់នឹង០។

Javi Gracia គ្រូបង្វឹកចាស់

ចាប់តាំងពីឆ្នាំ២០១៣ដែលបណ្ដេញលោក Gianfranco Zola មកក្រុម Watford បានផ្លាស់ប្ដូរអ្នកចាត់ការអស់៩លើកមកហើយ ដោយបូករួមទាំងលោក Flores ចំនួនពីរដង​ ទាំងលើកនេះដែរផងដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង