ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី បានបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះកៅអីក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃអាទិត្យ ក្រោយពីការដណ្តើមបានជ័យជម្នះរៀងៗខ្លួន លើក្រុមជម្រើសជាតិកោះហ្វារូ និងហ្វាំងឡង់ បានជួយឲ្យក្រុមទាំង២ មានកំណត់ត្រាយ៉ាងល្អឥតខ្ចោះក្នុងការប្រកួតជម្រុះរបស់ខ្លួនសម្រាប់យុទ្ធនាការនៅឆ្នាំក្រោយនេះ។

Rodrigo និង Paco Alcacer បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ក្នុងដែលពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះ ៤-០ លើក្រុមជម្រើសជាតិកោះហ្វារូ ក្នុងទីក្រុង Gijon នៅរាត្រីមួយដែលប្រធានក្រុម Sergio Ramos បានតាមស្មើកំណត់ត្រានៃការបង្ហាញខ្លួនជាអន្តរជាតិរបស់អ្នកចាំទី Iker Casillas តាមរយៈការបង្ហាញខ្លួនជាលើកទី១៦៧ របស់គេ។

នេះគឺជាការទទួលជ័យជម្នះជាលើកទី៦ របស់ពួកគេពីការប្រកួតទាំង៦លើកក្នុងពូល F និងបានជួយឲ្យមាន១៨ពិន្ទុពេញ ដោយនាំមុខ៧ពិន្ទុដាច់លើក្រុមជម្រើសជាតិស៊ុយអែត ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិន័រវែស។ ខណៈដែលក្រុម២ នឹងត្រូវឈ្នះកៅអីពីការប្រកួតវគ្គចែកពូលនេះ អេស្ប៉ាញ នាំមុខ៨ពិន្ទុដាច់លើក្រុមឈរលេខ៣ រូម៉ានី ដែលបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាល់តិ៍ ១-០។

នៅពេលដែលត្រូវបានចោទសួរថា ក្រុមរបស់ខ្លួនជិតឈ្នះកៅអីទាំងស្រុងទៅហើយ ខណៈនៅពេល៤ប្រកួតទៀត លោក Robert Moreno គ្រូបង្វឹករបស់ក្រុមអេស្ប៉ាញ បានឲ្យដឹងថា៖ «ពិតមែនហើយ វាជិតសម្រេចហើយ ប៉ុន្តែ មិនទាន់សម្រេចទាំងស្រុងនៅឡើយទេ»។ ជាមួយគ្នានេះ អ៊ីតាលី បានយកឈ្នះលើក្រុមជម្រើសជាតិហ្វាំងឡង់ ២-១ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៦ពីការប្រកួតទាំង៦លើក៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង