ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ ខណៈ Rahem Sterling រកបាន ១គ្រាប់ដើម្បីបញ្ចប់ក្នុងលទ្ធផលជ័យជំនះ ៤ទល់និង០ លើក្រុមប៊ុលហ្គារីនៅឯកីឡដ្ឋាន Wembley ដើម្បីរក្សាចំណាត់ថ្នាក់លេខ១ ក្នុងពូលA ក្នុងវគ្គជម្រុះ Euro ២០២០។
ក្រុមរបស់អ្នកចាត់ការទូទៅលោក Gareth Southgate ទទួលបានជ័យជំនះ ៣លើកចុងក្រោយជាប់គ្នា និងស៊ុតបាល់បញ្ចូលទីចំនួនសរុប ១៤ គ្រាប់ដើម្បីធ្វើដំណើរឆ្ពោះទៅការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុបនៅរដូវក្តៅឆ្នាំក្រោយ។
ការរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់ខ្សែប្រយុទ្ធក្រុម Tottenham រូបនេះនាំអោយរូបគេបំបែកកំនត់ត្រាការស៊ុតបាល់បញ្ចូលទីចុងក្រោយនៃការប្រកួត World Cup ឆ្នាំ ១៩៦៦ របស់វីរបុរសអង់គ្លេស Sir Geoff Hurst ដែលរកបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៩ប្រកួត សម្រាប់ក្រុមតោកំណាចអង់គ្លេស។
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង