លោក Gareth Southgate នឹងដាក់ឲ្យខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Harry Kane នៅពេលប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកូសូវ៉ូ នៅរាត្រីនេះ ប៉ុន្តែ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ គ្រោងធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសដំបូង សម្រាប់ការប្រកួតជម្រុះ Euro ឆ្នាំ២០២០។

Kane ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិប៊ុលហ្គារី ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ស្របបេលដែលក្រុមរបស់លោក Southgate បានកត់ត្រាជ័យជម្នះពីការប្រកួតវគ្គចែកពូល A ៣លើកជាប់ៗគ្នា។ ខ្សែប្រយុទ្ធរបស់ក្លិប Tottenham រូបនេះ ហាក់ស្ថិតក្នុងទម្រង់លេងយ៉ាងល្អបំផុតរបស់គេ ក្រោយពីបានជាសះស្បើយពីរបួសកជើង ដែលបានញាំញីលើរូបគេកាលពីរដូវកាលមុន។

វាត្រូវបានគេរំពឹងទុកថា លោក Southgate អាចនឹងមិនដាក់ឲ្យ Kane ចូលលេងឡើយ ដើម្បីទុកកម្លាំងរបស់គេ នៅមុនពេលកម្មវិធីប្រកួតដ៏មមាញឹកសម្រាប់ក្លិប និងប្រទេសរបស់គេ។ ប៉ុន្តែ ស្របពេលដែលលោក Southgate បានបញ្ជាក់ថា លោកនឹងធ្វើឲ្យក្រុមរបស់​ ក្លែវក្លា នៅកីឡដ្ឋាន St Mary’s ហើយតារាឆ្នើម Kane មិនរងឥទ្ធិពលឡើយ ក្រោយពីការលេងបានយ៉ាងល្អក្នុងយុទ្ធនាការនេះ។ លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា អ្នកអាចមានកីឡាករម្នាក់ដែលមិនអាចបំភ្លេចចោលបាន ពីព្រោះវាពិតជាផ្លូវដ៏គ្រោះថ្នាក់មួយសម្រាប់ក្រុមណាក៏ដោយ ហើយវាមិនមែនជាទីតាំងដ៏មានសុវត្ថិភាពសម្រាប់កីឡាករម្នាក់ឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង