លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា ក្រុមរបស់លោកត្រូវតែពង្រឹងតំបន់ដើម្បីការពារខ្លួន ក្រោយពីបានបង្ហាញពីភាពមុតស្រួចម្តងទៀតក្នុងតំបន់ប្រយុទ្ធ ក្នុងពេលបានយកឈ្នះលើក្រុមជម្រើសជាតិកូសូវ៉ូ ក្នុងលទ្ធផល ៥-៣ នៅទីក្រុង Southampton។

កីឡាករ Jadon Sancho បានរកគ្រាប់បាល់ជាអន្តរជាតិជាលើកដំបូងរបស់គេ ហើយខ្សែប្រយុទ្ធ Harry Kane និង Raheem Sterling ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមរបស់លោក Southgate បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់១៩គ្រាប់ ក្នុងការប្រកួតជម្រុះ Euro ត្រឹមតែ៤ប្រកួត។

ទោះបីជាយ៉ាងណា ការបំពេញតួនាទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធទាំង៣ ស្ទើរតែជួបបញ្ហាដោយសារតែការប្រព្រឹត្តកំហុសពីខ្សែការពារកណ្តាល Michael Keane និង Harry Maguire ទៅហើយ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានរបូតគ្រាប់បាល់៣គ្រាប់ក្នុងការប្រកួតជម្រុះលើទឹកដីខ្លនឯងជាលើកទី១ ក្នុងរយៈពេល១២ឆ្នាំ។

លោក Southgate បានឲ្យដឹងថា៖ «នេះគឺជាការប្រកួតដ៏ចម្លែកមួយ។ មានការប្រព្រឹត្តកំហុសជាច្រើនសម្រាប់ការរបូតគ្រាប់បាល់ ប៉ុន្តែ ខ្ញុំពិតជារីករាយជាមួយនឹងទម្រង់លេងដែលយើងបានបង្ហាញ»។ លោកបានបន្ថែមទៀតថា៖ «យើងបានបង្ហាញពីភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ ហើយយើងបានគ្រប់គ្រងបាល់យ៉ាងល្អ។ យើងបានបង្ហាញពីភាពខ្លាំងយ៉ាងច្បាស់។ ប៉ុន្តែ យើងក៏បានបង្ហាញពីការប្រព្រឹត្តកំហុសផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង