គ្រាប់បាល់ស៊ុតបញ្ចូលទីមួយផ្សេងទៀតពីសំណាក់កីឡាករ Kingsley Coman បានជួយឲ្យក្រុមជម្រើសជាតិបារាំង ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិអង់ដូរ៉ា ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ របស់ពួកគេ នៅកីឡដ្ឋាន Stade de France កាលពីថ្ងៃអង្គារ ខណៈដែលខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់ប៉េណាល់ទអត់ចូលទីសម្រាប់ការប្រកួតជាលើកទី២ជាប់ៗគ្នា។

Coman បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមខ្លួនបានយកឈ្នះ ៤-១ លើក្រុមជម្រើសជាតិអាល់បានី នៅកីឡដ្ឋានដូចគ្នានេះ ហើយនៅពេលនេះ រូបគេបានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១៨ នៅពេលប្រកួតជាមួយនឹងក្រុមប្រទេសជិតខាងរបស់ខ្លួន។

ក្រោយពីបានស៊ុតបាល់ប៉េណាល់ទីប៉ះទៅនឹងរបារទីក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាល់បានី ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Griezmann ដែលជាតារាឆ្នើមរបស់ក្លិប Barcelona ត្រូវបានសង្គ្រោះ នៅមុនពេលនាទី ទី៦០ ប៉ុន្តែ កីឡាករ Clement Lenglet ដែលជាមិត្តរួមក្លិបរបស់គេ បានតែតបាល់បំប៉ោងសំណាញ់ទីដើម្បីរកគ្រាប់បាល់អន្តរជាតិជាលើកទី១របស់គេ និងដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ២-០ នៅតង់ទី២។

កីឡាករ Wissam Ben Yedder បានបំពេញជ័យជម្នះសម្រាប់ក្រុមរបស់លោក Didier Deschamps នៅរាត្រីដ៏គួរឲ្យកត់សម្គាល់មួយ ខណៈដែលក្រុមជម្រើសជាតិបារាំង បានលេងការប្រកួតជាលើកទី១០០របស់ពួកគេនៅកីឡដ្ឋានដែលពួកគេបានឈ្នះពាន World Cup ក្នុងឆ្នាំ១៩៩៨៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង