ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានបង្ហាញខ្លួនជាអន្តរជាតិលើកទី១៦០របស់គេនោះ បានស៊ុតបាល់បញ្ចូលទីដល់ទៅ៤គ្រាប់ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានផ្តួលក្រុមជម្រើសជាតិលីទុយអានី ក្នុងលទ្ធផល ៥-១ ក្នុងទីក្រុង Vilnius កាលពីថ្ងៃពុធ និងដើម្បីពង្រឹងទីតាំងរបស់ខ្លួនក្នុងពូល B បន្ទាប់ពីការចាប់ផ្តើមមិនបានល្អ។

សម្រាប់ Ronaldo វាគឺជាការរកបានគ្រាប់បាល់៣គ្រាប់ក្នុង១ប្រកួតជាលើកទី២របស់គេ ក្នុងចំណោមការប្រកួតអន្តរជាតិ៣លើក។ ជ័យជម្នះលើក្រុមជម្រើសជាតិលីទុយអានី ដែលមានចំណាត់ថ្នាក់លេខ១៣០លើពិភពលោក បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ រក្សាការដេញតាមក្រោយក្រុមជម្រើសជាតិអ៊ុយក្រែនចំនួន៥ពិន្ទុ នៅលើកំពូលតារាងនៃពូល B។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែន និងស៊ែប៊ី ក្នុងការប្រកួតលើទឹកដីខ្លួនឯងនោះ បានចាប់ផ្តើមស្រោចស្រង់វិញតាមរយៈការដណ្តើមបានជ័យជម្នះក្នុងទីក្រុង Belgrade កាលពីថ្ងៃសៅរ៍។ ពួកគេនៅសល់១ប្រកួតក្នុងដៃ បើធៀបទៅនឹងក្រុមផ្សេងទៀតក្នុងពូលដូចគ្នានេះ។

លោក Fernando Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឲ្យដឹងថា៖ «យើងលេងបានល្អជាងមុន យើងខ្លាំងជាងមុន ហើយយើងបានឈ្នះពីព្រោះការលេងល្អ។ យើងបានរក្សាល្បឿន បន្ទាប់ពីការឈ្នះនៅទឹកដីក្រុមស៊ែប៊ី ហើយជ័យជម្នះនេះពិតជាសំខាន់។ យើងខិតកាន់តែកៀកហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង