បន្ទាប់ពីកីឡាករមួយចំនួននិងបញ្ចប់ភារកិច្ចលេងអោយជម្រើសជាតិរបស់ពួកគេសម្រាប់វគ្គជម្រុះ Euro ២០២០ រៀងៗខ្លួន ក្រុមអធិរាជស Real Madrid មានការប្រកួតនៅក្នុងដៃចំនួន ៧ ក្នុងកំលុងរយៈពេល ២២ថ្ងៃដោយ ៥ប្រកួតនៅ La Liga និង ២ប្រកួតទៀតនៅ Champions League។ ក្រុមនិងត្រូវជួបជើងខ្លាំង PSG, Sevilla និង Atlético Madrid ដើម្បីស្តារមុខមាត់ក្រោយពីការប្រកួត La Liga បើករដូវកាលទទួលលទ្ធផលមិនបានល្អ ដោយឈ្នះ១ និងស្មើ ២ប្រកួត។

ក្លឹបត្រូវបើកទ្វារកីឡាដ្ឋាន Santiago Bernabéu នៅថ្ងៃសៅរ៍ទី ១៤កញ្ញា ២០១៩ ដើម្បីទទួលភ្ញៀវ Levante ដែលធ្លាប់ផ្តួលពួកគេ កាលពីឆ្នាំមុននិងជាផ្នែកមូយដែលធ្វើអោយអ្នកចាត់ការទូទៅលោក Lopetegui ត្រូវក្លឹបបញ្ចប់តួនាទី។ បួនថ្ងៃក្រោយមកក្រុមត្រូវធ្វើដំណើរចូលរួមប្រកួតក្របខ័ណ្ឌ Champions League ជាមួយ PSG ស្របពេលតារាឆ្នើមរបស់ពួកគេគឺ Neymar និង Ramos ត្រូវខកខានដោយការជាប់ពិន័យហើយ Mbappé និង Cavani អវត្តមាន ដោយសាររបួស។

ការប្រកួតលើកទី៣គឺក្រុមត្រូវជួបប្រកួតជាមួយ Sevilla ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅ Julen Lopetegui របស់ពួកគេ នៅថ្ងៃទី២២ កញ្ញា ខណៈការប្រកួតលើកទី៤ ត្រូវទទួលភ្ញៀវ Osasuna នៅថ្ងៃទី២៨ កញ្ញា មុនពេលធ្វើដំណើរទៅសួរសុខទុក្ខក្លឹបរួមទីក្រុង At.Madrid នៅថ្ងៃទី២៨ កញ្ញា ២០១៩។ ក្រុមក៏និងត្រូវបើកទ្វារផ្ទះទទួល Club-Brugge នៅថ្ងៃទី១ ដើមខែតុលា ២០១០ សម្រាប់វគ្គជម្រុះក្នុងពូលពានរង្វាន់ Champion League មុនពេលបន្តទទួលភ្ញៀវ​ Granada នៅក្របខណ្ឌ La liga នាថ្ងៃទី៥ តុលា ២០១៩ បន្តទៀតផងដែរ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង