ការបង្ហាញទម្រង់លេងលេចធ្លោរបស់ខ្សែបម្រើ Kevin De Bruyne ក្នុងលទ្ធផលជ័យជម្នះ ៤-០ របស់ ប៊ែលហ្សិកលើក្រុមស្កុតឡេន​ ក្នុងយុទ្ធនាការប្រកួតជម្រុះ Euro ២០២០ នាំអោយអ្នកចាត់ការទូទៅលោក Roberto Martinez និយាយថាខ្សែបម្រើ Manchester City រូបនេះគឺជាកីឡាករឆ្នើមបំផុតរបស់ពិភពលោក។

ការលើកឡើងបែបនេះក្រោយពីអតីតកីឡាករក្រុម Chelsea រូបនេះបានបង្កើតឪកាសចែកបាល់អោយមិត្តរួមក្រុម (Assist) ស៊ុតបញ្ចូលទី ៣គ្រាប់ក្នុង រយៈពេល ២៣នាទីដើម្បីជួយអោយបែលហ្ស៊ិកធ្វើការនាំមុខ ៣-០ មុនបញ្ចប់ការប្រកួតតង់ទី១។

គ្រូបង្វឹកសញ្ជាតិអេស៉្បាញលោក Martinez ត្រូវបានដកស្រង់សម្តីពីគេហទំព័រ The Guardian ថាៈ សម្រាប់ខ្ញុំ គាត់ (De Bruyne) គឺជាកីឡាករដ៏ឆ្នើមបំផុតនៅលើពិភពលោក។ គាត់បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីផ្តួលគូបដិបក្ស។ ជ័យជម្នះ ៤-០ បានធ្វើឲ្យ ក្រុមបែលហ្សិកឈ្នះ ៩ដងក្នុងការប្រកួតជម្រុះចំនួន ១០ និងជាក្រុមមួយក្នុងចំណោមក្រុមដំបូងដែលទទួលបានសិទ្ធិសម្រាប់ចូលរួមប្រកួតអឺរ៉ូឆ្នាំ ២០២០។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង