ក្រុមបិសាចក្រហម Manchester United កំពុងប្រឈមអវត្តមានកីឡាករសំខាន់រហូតដល់ទៅ ៥រូប មុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយក្រុម Leicester City នៅសប្តាហ៏ទី៥ នាថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០១៩ ខាងមុខនេះ។

ខ្សែការពារឆ្វេង Luke Shaw, និងខ្សែការពារស្តាំ Aaron Wan-Bissaka ព្រមទាំងខ្សែបម្រើ Jesse Lingard សុទ្ធសឹងត្រូវបានគេដកចេញពីការប្រកួតអោយអង់គ្លេស​ ប៉ះជាមួយ ប៊ុលហ្គារី និង កូសូវ៉ូ ខណៈដែល Paul Pogba និង Anthony Martial បានខកខានការប្រកួតអោយបារាំងជាមួយបញ្ហារបួស។

យោងប្រភពពី Daily Mirror បានចុះផ្សាយថាៈ Shaw និង Martial រងរបួសកំលុងពេល បិសាចក្រហម ចាញ់ Crystal Palace ខណៈអតីតខ្សែបម្រើ Juventus គឺ Pogba បានរងរបួសកជើងនៅពេលប្រកួតជាមួយក្រុម Southampton ខណៈ Lingard បានខកខានការប្រកួតរបស់អង់គ្លេសបន្ទាប់ពីមាន ជំងឺខណៈ Wan-Bissaka កំពុងតែតស៊ូជាមួយនឹងបញ្ហាខ្នង។

យ៉ាងណាមិញអ្នកចាត់ការសញ្ជាតិន័រវេ លោក Solskjaer នឹងផ្តល់ការបញ្ជាក់លំអិតនៅសន្និសីទសារព័ត៌មានមុនការប្រកួតនាថ្ងៃសុក្រនេះ។ បច្ចុប្បន្ននេះ Man.United កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាងក្របខ័ណ្ឌ Premier League និងស្គាល់រសជាតិជ័យជម្នះ ១លើកប៉ុណ្ណោះក្រោយការប្រកួត ៤លើកពោលគឺនៅថ្ងៃបើកឆាករដូវកាលថ្មីជាមួយក្រុមតោខៀវ Chelsea ប៉ុណ្ណោះ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង