ស្របពេលដែលរឿងរ៉ាវនៃការផ្ទេរទៅកាន់ក្លិប Barcelona បច្ចុប្បន្នហើយនោះ តារាឆ្នើម Neymar អាចនឹងវិលចូលលេងវិញជាមួយនឹងក្រុម Paris Saint-Germain នៅចុងសប្តាហ៍នេះ។

កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោករូបនេះ ត្រូវតែបង្ខំចិត្តបន្តលេងក្នុងរដូវកាលទី៣របស់គេក្នុងក្របខ័ណ្ឌ La Liga ក្រោយពីក្លិប PSG និងអតីតក្លិបរបស់គេ មិនអាចឈានដល់ការព្រមព្រៀងគ្នាមួយទៅលើការផ្ទេររបស់គេ នៅមុនពេលទីផ្សារដោះដូរកីឡាករបានបិទកាលពីថ្ងៃទី២ ខែកញ្ញា។

ចាប់តាំងពីពេលនោះមក Neymar បានធ្វើដំណើរទៅបំពេញការតព្វកិច្ចអន្តរជាតិសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិ២លើក នៅលើទឹកដីសហរដ្ឋអាមេរិក ដោយបានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ហើយបន្ទាប់មក បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលចាញ់ក្រុមជម្រើសជាតិប៉េរូ ក្នុងលទ្ធផល ១-០។

ការប្រកួតទាំងនោះ គឺការបង្ហាញខ្លួនជាលើកដំបូងរបស់គេនៅរដូវកាលនេះ ក្រោយពី Neymar វ័យ២៧ឆ្នាំ មានអវត្តមានក្នុងរាល់ការប្រកួតបើកឆាកទាំង៤លើកនៃក្របខ័ណ្ឌលីករបស់ក្រុម PSG ស្របពេលដែលមានភាពមិនច្បាស់ជុំវិញអនាគតរបស់គេ។ ប្រសិនបើរូបគេមានភាពរឹងមាំគ្រប់គ្រាន់ ក្រោយពីការធ្វើដំណើរដ៏ឆ្ងាយឆ្លងកាត់សមុទ្រអាត្លង់ទិច លោកគ្រូបង្វឹក Thomas Tuchel អាចនឹងជ្រើសរើសយក Neymar សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ជាមួយនឹងក្រុម Strasbourg នៅថ្ងៃសៅរ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង