អស់រយៈពេលជាង ១ទសវត្សដែលគូប្រជែងដ៏មានសក្តានុពលទាំងពីររូបបានគ្រប់គ្រងពានរង្វាន់ជាច្រើននៅលីកកំពូលទ្វីបអឺរ៉ុប ហើយទីបំផុត Lionel Messi បានទទូចថាគាត់នឹងទទួលយកការអញ្ជើញប្រកបដោយកិត្តិយសសម្រាប់អាហារពេលល្ងាចដ៏គួរអោយភ្ញាក់ផ្អើលពីសំណាក់ Cristiano Ronaldo កំលុងពេលពិធីប្រកាសប្រគល់ជ័យលាភីដល់ Virgil van Dijk ខ្សែការពារ Liverpool ក្រោយឈ្នះពានកិត្តិយសផ្ទាល់ខ្លួនជាកីឡាករល្អបំផុតនៅ រដូវកាល២០១៨-២០១៩នៅ Monaco កាលពីពេលថ្មីៗនេះ។

Messi បានបញ្ជាក់ប្រាប់គេហទំព័រ Sport យ៉ាងដូច្នេះថាៈ សម្រាប់ខ្ញុំមិនមានបញ្ហាអ្វីជាមួយគាត់ទេ។ យើងពិតជាបាននិយាយជាមួយគ្នាអស់រយៈពេលជាយូរមកហើយនៅក្នុងកម្មវិធីថ្មីៗនេះ។ តែខ្ញុំមិនដឹងថារវាងពួកយើងយើងនឹងមានឪកាសញាំអាហារពេលល្ងាចជាមួយគ្នាពេលណានោះទេ។ ប៉ុន្តែជាក់ស្តែងខ្ញុំនឹងទទួលយកការអញ្ជើញនេះ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង