ក្រុមហង្សក្រហម Liverpool បានបន្តការឈ្នះ៥ប្រកួតជាប់ៗគ្នានៅក្នុងក្របខណ្ឌ័ Premier League បន្ទាប់ពីវាយបកស៊ុតយកឈ្នះ Newcastle ៣-១ ដោយកីឡាករ Sadio Mane រកបាន២គ្រាប់ក្នុងតង់ទី១ ក្រោយកីឡាករ Jetro Willems ស៊ុតបើកការនាំមុខទៅលើ Liverpool ដ៏គួរឲ្យភ្ញាក់ផ្អើល។Mohamed Salah បន្ថែមគ្រាប់ទី៣ ស្របពេលដែល Roberto Firmino នៅតែជាតួសំខាន់ក្នុងការបញ្ជូនបាល់ដ៏ស្អាត២ដងឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។
ដោយឡែក ក្រុមខ្លាំង Man City បានស្គាល់បរាជ័យលើកដំបូងរបស់ខ្លួន ចាញ់ Norwich City ដោយលទ្ធផល ៣-២។ គិតមកដល់សប្តាហ៍ទី៥នេះ Liverpool ឈរនៅលេខ១មាន១៥ពិន្ទុ ហើយ Man City មានត្រឹម១០ពិន្ទុ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង