ខ្សែប្រយុទ្ធ Neymar JR ចូលលេងប្រកួតដំបូងឱ្យក្រុម Paris Saint-Germain F.C ក៏បានស៊ុតគ្រាប់បាល់ជួយក្រុមបានភ្លាមតែម្ដង ដោយឈ្នះក្រុម Strasbourg ក្នុងលទ្ធផល ១-០។
ត្បិតតែប្រកួតនេះ កីឡាករប្រេស៊ីលជាអ្នកជួយក្រុមរកបាន៣ពិន្ទុមែន ប៉ុន្តែរូបគេត្រូវបានអ្នកគាំទ្រ PSG ក្នុងកីឡដ្ឋានផ្ទាល់ មើលងាយមិនស្ទើរនោះទេ។ ការមើលងាយនេះ គឺដោយសារតែរឿង Neymar ប្រើគ្រប់វិធីដើម្បីចាកចេញពីក្រុម ប៉ុន្តែចុងក្រោយនៅតែស្ថិតនៅបារាំងដដែល។`
ក្រុមអ្នកគាំទ្របានហៅវត្តមានរបស់ Neymar ត្រលប់មកទីលានវិញនេះ គឺដើម្បីតែលុយ ដោយអះអាងថាចិត្តគេលែងនៅ PSG ទៀតហើយ។ ខណៈដែលអ្នកខ្លះទៀត បានប្រាប់ឱ្យឪពុក Neymar ឈប់លក់កូន ដូចនារីរកស៊ីទៀតទៅ ហើយមួយចំនួនថា Neymar ល្មមផ្ដោតលើក្រុម PSG វិញ ព្រោះដល់ពេលត្រូវជួយក្រុមហើយ។
ដោយឡែកសាមីខ្លួនផ្ទាល់ ក្រោយចប់ការប្រកួតក៏និយាយដែរខ្លួនមិនសប្បាយចិត្តឡើយនៅពេលឃើញអ្នកគាំទ្រធ្វើដូចបែបនេះ។ តែយ៉ាងណាក៏ដោយ រូបគេនៅតែគោរពដល់ក្រុមអ្នកគាំទ្រទាំងអស់៕
`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង