ខ្សែបម្រើ Granit Xhaka ប្រធានក្រុមនៃក្រុម Arsenal បានទទួលស្គាល់ថា ក្រុមកាំភ្លើងធំមួយនេះ ពិតជាមានសំណាងណាស់ក្នុងការទទួលបាន១ពិន្ទុ ក្រោយពីបានខ្ជះខ្ជាយការនាំមុខ ២-០ ដើម្បីបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Watford កាលពីថ្ងៃអាទិត្យ។

លោក Quique Sanchez Flores បានជួបការវិលត្រឡប់ដ៏រីករាយក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Watford ខណៈដែលកីឡាករ Tom Cleverley និង Roberto Pereyra បានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះដណ្តើមបាន១ពិន្ទុ។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ហាក់ដូចជាបានជួយឲ្យក្រុម Arsenal ស្ថិតលើផ្លូវនៃការដណ្តើមបាន៣ពិន្ទុយ៉ាងកក់ក្តៅទៅហើយ នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងរយៈពេល១១នាទី មុននឹងបញ្ចប់តង់ទី១។

ប៉ុន្តែ លោក Sanchez Flores ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Watford ជាលើកទី២ កាលពីសប្តាហ៍មុន ក្រោយពីការដណ្តើមបានត្រឹមតែ១ពិន្ទុពីការប្រកួត៤លើករបស់ខ្លួននៅរដូវកាលនេះ បានធ្វើឲ្យលោក Javi Gracia រងនូវការបណ្តេញចេញនោះ បានរៀបចំឲ្យក្រុមរបស់ខ្លួនបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី២។

Xhaka បានឲ្យដឹងថា៖ «យើងបានលេងក្នុងទម្រង់លេងដ៏អន់ក្នុងតង់ទី២។ អ្នកត្រូវតែនិយាយថា យើងពិតជារីករាយណាស់ក្នុងការដណ្តើមបាន១ពិន្ទុ»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «យើងជួបការភិតភ័យក្នុងតង់ទី២។ យើងបានដឹងថា ពួគេនឹងវាយបកលើយើង និងដាក់សម្ពាធលើយើងយ៉ាងខ្លាំងក្លា ប៉ុន្តែ យើងត្រូវតែបង្ហាញពីភាពរឹងមាំ និងមិនត្រូវភិតភ័យឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia `

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង