ពីខ្សែប្រយុទ្ធមិនសូវមានអ្នកស្គាល់ ប៉ុន្តែពេលនេះ Tammy Abraham កំពុងឆ្នៃកេរ្តិ៍ឈ្មោះខ្លួនឯងក្នុងក្របខ័ណ្ឌ Preamier League បន្ទាប់រកបានគ្រាប់ស្ទើរតែគ្រប់ការប្រកួតឲ្យ Chelsea។
នៅចាំបានថាកាលពីប្រកួតបើកឆាក Preamier League គ្រប់គ្នាឆ្ងល់ថា Abraham ជានរណាមកពីណាបាន Frank Lampard ទុកចិត្តដាក់ឲ្យលេងជាមួយ Manchester United។ Abraham មិនទាន់ធ្វើបានល្អទេ ពោល Man Utd ឈ្នះ ៤-០។ ប៉ុន្តែប្រកួតក្រោយៗនេះខ្សែប្រយុទ្ធស្បែកខ្មៅរូបខាងលើជួយក្រុមច្រើន រកបាន៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៥ប្រកួតដំបូងឲ្យតោខៀវរដូវកាលនេះ។
តាមពិតទៅ Abraham បច្ចុប្បន្នមានវ័យ២១ឆ្នាំសញ្ជាតិអង់គ្លេសមានប្រភពចូលហាត់លេងបាល់ដំបូងជាមួយយុវជន Chelsea ផ្ទាល់តែម្ដងក្នុងឆ្នាំ២០០៤។ អស់រយៈកាលជាយូរ ឆ្នាំ២០១៦រូបគេមានឱកាសឡើងមកលេងក្រុមធំរបស់ Chelsea តែបង្ហាញខ្លួនបានតែ២ប្រកួតគត់ និងមិនមានការទាត់បញ្ចូលទីទេ។ ដោយសារតែសមត្ថភាពនៅខ្ចីតោខៀវបានឲ្យ Abraham ខ្ចីជើងទៅក្លឹបមធ្យមៗជាច្រើនដើម្បីពង្រឹងសមត្ថភាព។
ក្លឹបដែល Abraham ធ្លាប់ទៅលេងឲ្យមាន Bristol City, Swansea City និង Aston Villa។ ក្នុងក្លឹប Bristol City ដែលលេងនៅក្របខ័ណ្ឌ Championship យុវជនខាងរកបានដល់២៣គ្រាប់ក្នុងការបង្ហាញខ្លួន៤១ប្រកួត។ មើលឃើញសមត្ថភាពឡើងល្អ ក្នុងរដូវកាលនេះ Chelsea បានកោះហៅឲ្យ Abraham ឡើងមកលេងក្រុមធំតែម្ដង។ បើនិយាយពីជម្រើសជាតិអង់គ្លេសវិញ Abraham ជាប់តាំងតែពី U18, U19 ,U21 និងធ្លាប់លេងឲ្យក្រុមធំ២ប្រកួតផងដែរ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង