បរទេស៖ Man. United និងត្រៀមចំណាយទឺកប្រាក់ប្រមាណ ៧៦ លានផោនដើម្បីចុះហត្ថលេខានាំយក Tammy Abraham ពីក្លឹប Roma មកកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះយោងការចុះផ្សាយរបស់ Manchester Evening News ។

Nobody predicted this Italian renaissance from Tammy Abraham at Roma

កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះបានបង្ហាញទម្រង់លេងលេចលេចធ្លោនៅ ​ក្របខណ្ឌ Serie A ក្រោយចាកចេញពី Chelsea កាល​ពី​រដូវក្តៅ​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៣ គ្រាប់ និង​ Assists ៤ ដង​ក្នុងការ​បង្ហាញខ្លួន ៤០លើកនៅគ្រប់​ក្រប​ខណ្ឌប្រកួត​ទាំងអស់។ ប្រភពខាងលើបន្តថា ក្រុមជើងឯកអង់គ្លេស២០សម័យនិងចំណាយប្រាក់សម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះគឺ​ប្រមាណ​​ពីរដងនៃចំនួនទឹកប្រាក់ដែល Roma ផ្តល់ទៅអោយChelsea ក្នុងខែសីហា ឆ្នាំ ២០២១។

Report: Tammy Abraham has no intention of returning to Chelsea after  impressive AS Roma spell - Sports Illustrated Chelsea FC News, Analysis and  More

ទោះយ៉ាងណាក្រុមរបស់លោក Jose Mourinho មិនមានគម្រោងលក់កីឡាករសំខាន់របស់ខ្លួនរូបនេះចេញខណៈ Abraham មានកិច្ចសន្យានៅទឹកដី Stadio Olimpico រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ឯណោះ។ក្រៅពីAbraham​ក្រុម​បិសាចក្រហមក៏បានចាត់ទុកខ្សែប្រយុទ្ធ Darwin Nunez ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ របស់ Benfica​ក៏ជា​ជម្រើស​ដ៏មានសក្តានុពល ក៏ប៉ុន្តែអ្ងីវដែលMan.Utdត្រូវធ្វើនោះគឺបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់Top-៤ដើម្បីមានឪកាស​លេង​នៅ ក្រប​ខ័ណ្ឌ Champions League ជាចាំបាច់៕

 

ប្រភពព័ត៍មាន៖ Sportsmole