បរទេស​៖ ខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុម Roma បានសម្លឹងមើលឪកាសនៃការចង់វិលត្រលប់ទៅកាន់ អតីតក្លឹប Chelsea នាពេលអនាគតបន្ទាប់ពីទទយលបានលទ្ធផលជាផ្លែផ្កាជាមួយក្លឹបថ្មី Roma នៅលីគកំពូលអ៊ីតាលី។

Abraham shares the cheeky reason Mourinho gave him to leave Chelsea

ខ្សែប្រយុទ្ធអន្តរជាតិ​អង់គ្លេស​វ័យ២៤ឆ្នាំបានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅ ទីក្រុងរ៉ូម កាលពីដើមរដូវកាលមុននៅក្នុង កិច្ចព្រ​ម​ព្រៀង​ប្រមាណ៣៤លានផោនដែលនៅក្នុងកិច្ចសន្យាបានចែងថាមានជម្រើសនិងអាចទិញយករូបគេមកកាន់ទឹកដី Stamford Bridge វិញនៅពេលឆាប់ៗខាងមុខ។ សម្រាប់ការចាប់ផ្តើមរដូវកាលដំបូង Abraham នៅលីកកំពូលបរទេសគឺមានភាពរីកចម្រើនខ្លាំងរហូតមកដល់ពេលនេះ ដោយរូបគេស៊ុតបញ្ចូលទី​បាន១៨ គ្រាប់ក្នុងការប្រកួតសរុបចំនួន ៣៣ សម្រាប់ក្រុមរបស់លោក Jose Mourinho ។

Tammy Abraham considering Chelsea future after FA Cup semi-final snub |  Chelsea | The Guardian

គួរបញ្ជាក់ថាអតីតយុវជនថ្នាល Chelsea មានភាពលេចធ្លោកំលុងពេលលេងក្រោមការដឹកនាំរបស់លោក Frank Lampard ក្នុងរដូវកាល ២០១៩-២០២០ នៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ផងដែរ។ ប៉ុន្តែបន្ទាប់ពី Thomas Tuchel ចូលកាន់​តំណែង Abraham ត្រូវបានអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់សម្រេចលុបឈ្មោះចេញពីបញ្ចីប្រើប្រាស់ មុនពេល លក់ទៅឱ្យ Romaក្នុង​ខែ​សីហាឆ្នាំមុន។ នៅក្នុងកិច្ចព្រមព្រៀងបានចែងថាChelsea បានសរសេរពីកិច្ចព្រមព្រៀងចុះហត្ថលេខានាំយកAbrahamមកវិញក្នុងរង្វង់​ទឹកប្រាក់​ ៦៨ លានផោនមកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នៅពេលទីផ្សារដោះដូរ​កីឡាករនិងបើក​ដំណើរ​ការ​នៅ​ពេលបញ្ចប់រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole