បរទេស៖ ខ្សែ​ប្រយុទ្ធ Tammy Abraham បាន​បំពេញការ​ផ្ទេរក្នុង​តម្លៃ​ខ្លួន​៣៤លានផោន (ស្មើនឹង​៤៧លាន​ដុល្លារ​អាមេរិក) ទៅកាន់​ក្លិប Roma ក្រោយពី​បាន​​គិត​ថា ខ្លួន​ឯង​គឺ​ជា​ចំនួន​លើស​នៅក្នុងក្លិប Chelsea​។ Roma បាន​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មីម្នាក់ជា​យូរ​មក​ហើយ ក្រោយពី​បាន​លក់ Edin Dzeko ទៅ​ឲ្យ​ក្លិ Internazionale ដែល​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បូស្នី​រូបនេះ ក្រោយពី​បាន​អនុ​ញ្ញាត​ឲ្យ Romelu Lukaku ចូលរួម​ជា​មួយនឹងក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​៩៧,៥លាន​ផោន​។

ការ​ផ្ទេរ​នេះ ក៏មាន​ន័យ​ថា Roma បាន​ទទួល​ជ័យ​ជម្នះក្នុងការ​ប្រជែង​ជា​មួយ​នឹងក្លិប Arsenal ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ Abraham ផង​ដែរ​។ កីឡាករ​វ័យ​២៣​ឆ្នាំរូបនេះ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចាក​ចេញពី​ក្លិប​តាំង​ពីកុមារ​ភាព​រសប់​គេ ក្រោយពី​បាន​បង្ហាញខ្លួន​ត្រឹម​តែ​១៧នាទី​គត់ ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ កាលពី​រដូវ​កាល​មុន ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel​។ Abraham បាន​ស្ថិត​ជា​កីឡាករ​បម្រុង ក្រោយពី​លោក Tuchel បាន​ចូល​ជំនួស​កន្លែង​រសប់​លោក Frank Lampard ក្នុង​នាម​ជា​អ្នកចាត់​ការ​ទូទៅ បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធរូបនេះ នៅ​តែ​បញ្ចប់​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ប្រចាំ​ក្លិប ជាមួយ​នឹង​ការ​រក​បាន​១២គ្រាប់​ក៏ដោយ​។

Abraham នៅ​ជាប់​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ​ទៀត ហើយ​ការ​ចាក​ចេញ​របស់​គេ គឺ​មិន​អាច​ជៀស​ផុត​ឡើយ ក្រោយពី​ការ​វិល​ត្រឡប់​របស់ Lukaku ទៅកាន់​កីឡដ្ឋាន Stamford Bridge​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian