ខ្សែប្រយុទ្ធចាស់វស្សា Edin Dzeko បានកោតសរសើរពីសមត្ថភាពមិត្តរួមក្រុមនិងជាសមាជិកថ្មីគឺខ្សែបម្រើ Henrikh Mkhitaryan បន្ទាប់ពីរូបគេបង្ហាញខ្លួនជាលើកដំបូង ជួយអោយក្រុមម្ចាស់ផ្ទះផ្តួល ក្រុមភ្ញៀវ Sassuolo សម្រាប់ការប្រកួតលីកកំពូលអ៊ីតាលី SerieA កាលពីថ្ងៃអាទិត្យ ។

Dzeko អតីតខ្សែប្រយុទ្ធ Man.City កីឡាករសញ្ជាតិបូស្នី បញ្ចាក់ពីក្តីសង្ឃឹមថា Mkhitaryan នឹងបន្តលេងនៅក្របខណ្ឌលីគកំពូលអ៊ីតាលីជាមួយក្លឹប Roma រយៈពេលយូរអង្វែងបន្តទៀត។ Mkhitaryan បានមកដល់រដ្ឋធានីអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុម Arsenal មុនពេលទីផ្សារដោះដូរកីឡាករបិទនៅតំបន់អឺរ៉ុប។

អ្វីដែលជារឿងគួរចាប់អារម្មណ៏គឺការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករអន្តរជាតិអាមេនីសម្រាប់ក្រុម Roma រកបានមួយគ្រាប់នៅនាទីទី ២២ ខណៈ Roma បានយកឈ្នះក្រុមភ្ញៀវ Sassuolo ៤-២ កាលពីថ្ងៃអាទិត្យ។ Roma មិនស្គាល់ចាញ់សោះបន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មី ៣ ប្រកួត ក្រោមការ ដឹក នាំរបស់ គ្រូបង្វឹកថ្មីលោក Paulo Fonseca ជាមួយ លទ្ធផល ឈ្នះ មួយ និងស្មើ ២ និង កំពុង ឈរនៅលេខរៀងទី៤ បន្ទាប់ពីក្រុមInter Milan ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង