ក្រុម Chelsea កំពុងតែស្ថិតក្នុងស្ថានភាពស្ទើរតែល្អឥតខ្ចោះ ក្រោយពីការដណ្តើមបានជ័យជម្នះដ៏គួរឲ្យជឿជាក់ក្នុងលទ្ធផល ៥-២ លើក្រុម Wolves ក្នុងការប្រកួតក្របខ័ណ្ឌលីករបស់ខ្លួន កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយរូបគេនឹងក្លាយជាកីឡាករស្ថិតក្នុងការចាប់អារម្មណ៍សម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូលនៅរាត្រីនេះ ជាមួយនឹងក្រុម Valencia ដែលកំពុងស្ថិតក្នុងស្ថានភាពបែបជ្រួលច្របល់។ រាល់ស្ថានភាពផ្សេងៗបង្ហាញថា ក្រុម Valencia កំពុងតែស្ថិតក្នុងស្ថានភាពដ៏លំបាក នៅមុនពេលជួបជាមួយនឹងក្រុម Chelsea។
វាមានរយៈពេលតិចជាង១សប្តាហ៍ប៉ុណ្ណោះ បើគិតចាប់តាំងពីលោក Peter Lim ដែលជាម្ចាស់ក្លិប Valencia បានបណ្តេញលោកគ្រូបង្វឹកដ៏គួរឲ្យគោរព Marcelino García Toral និងបានតែងតាំងលោក Albert Celades អតីតអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ ជំនួសវិញ។
លោក Celades បានជួបលទ្ធផលដ៏ខកចិត្តនៅថ្ងៃនៃការដឹកនាំលើកទី១របស់លោក នៅពេលដែលក្រុមរបស់លោក បានចាញ់នៅលើទឹកដីក្រុម Barcelona ក្នុងលទ្ធផល ៥-២ កាលពីថ្ងៃសៅរ៍។ ប៉ុន្តែលោក Lampard បានឲ្យដឹងថា៖ «យើងនឹងទៅប្រកួតជាមួយនឹងក្រុមមួយ ដែលមានកម្រិតខ្លាំងយ៉ាងពិតប្រាកដ។ អ្វីដែលខ្ញុំនឹងនិយាយ គឺថា បើតាមបទពិសោធរបស់ខ្ញុំលើស្ថានភាពបែបនេះ ជាទូទៅ វានឹងធ្វើឲ្យការប្រកួតកាន់តែស្ថិតស្វាញ»៕
ប្រភពព័ត៌មាន៖ The Guardian
`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
លោក Lampard បារម្ភពីភាពខ្លាំងរបស់ Valencia បើទោះបីមានប្រៀបជាង
អត្ថបទទាក់ទង