លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid កាលពីថ្ងៃអង្គារ បានកោតសរសើរតារាឆ្នើម Cristiano Ronaldo របស់ក្លិប Juventus ដោយចាត់ទុករូបគេ «ជាសត្វដ៏កាចសាហាវនៅពីមុខទី» នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលរវាងក្រុមទាំង២។

Ronaldo វ័យ៣៤ឆ្នាំ បានស៊ុតបាល់បញ្ចូល៣គ្រាប់ដ៏គួរឲ្យចងចាំ ដើម្បីជួយឲ្យក្រុមយក្សរបស់អ៊ីតាលី លុបចោលការដេញតាមពីក្រោយ២គ្រាប់ក្នុងជើងទី១ នាការប្រកួតជាមួយនឹងក្រុម Atletico ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីរដូវកាលមុន។ ក្រុមទាំង២ នឹងត្រូវជួបគ្នាម្តងទៀតក្នុងការប្រកួតបើកឆាករបស់ពួកគេ នាកីឡដ្ឋាន Wanda Metropolitano នៅរាត្រីនេះ។

ទាក់ទងនឹង Ronaldo ដែលបានស៊ុតបាល់បញ្ចូលទីសរុបចំនួន១២៦គ្រាប់ក្នុងក្របខ័ណ្ឌ Champions League លោក Simeone បានឲ្យដឹងថា៖ «វាពិតជាលំបាកណាស់ក្នុងការត្រៀមអ្វីមួយទប់ទល់នឹងកីឡាករម្នាក់ដូចរូបគេនោះ។ រូបគេគឺជាសត្វសាហាវមួយក្បាល នៅពីមុខទី។ រូបគេមានកំណត់ត្រាដ៏អស្ចារ្យជាច្រើន។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ស្ថានភាពណាក៏ដោយជាមួយនឹងរូបគេនៅក្បែរតំបន់គ្រោះថ្នាក់ នឹងបង្កើតឲ្យមានគ្រោះថ្នាក់ និងត្រូវការឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ រូបគេមិនមែនជាកីឡាករងាយស្រួលក្នុងការរារាំងឡើយ។ រូបគេធ្វើបានល្អពេលលេងបាល់ខ្ពស់ រូបគេមានជំនាញខាងស៊ុតបាល់ និងមានល្បឿនដ៏អស្ចារ្យ។ តើយើងនឹងនិយាយពីរាល់អ្វីៗដែលរូបគេមានមែនទេ? យើងបានជួបការខកចិត្តរួចជាស្រេចពេលប្រកួតជាមួយនឹងរូបគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia
`

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង