ក្រុមជម្រើសដំបូងរបស់ក្លឹប Atletico Madrid បានព្រមព្រៀងកាត់បន្ថយប្រាក់ខែរបស់ពួកគេ ៧០ភាគរយដូចគ្នាទៅនឹងក្លឹបប្រជែងលីក Barcelona ផងដែរ យោងតាមការ ប្រកាសជាផ្លូវការណ៏របស់ក្លឹប ។ យ៉ាងណាមិញបុគ្គលិកដែលមិនមែនជាកីឡាករនៅក្នុងក្រុមមានមានន័យថាក្រៅពីកីឡាករ និង គ្រូបង្វឹករាប់ទាំងជំនួយការគ្រូបង្វឹកគឺពួកគេទាំងនោះនិងទទួលបានប្រាក់បៀរវត្សធម្មតាដដែល។

សមាជិកទាំងអស់នៃក្រុមឈុតធំទីមួយបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទៃក្នុងជាមួយក្លឹប(ហៅកាត់ ថាបទបញ្ជាការងារបណ្តោះអាសន្នរឺ ERTE) ដែលកំណត់លើសេណារីយ៉ូពីរផ្សេងគ្នាអាស្រ័យ លើការអភិវឌ្ឍន៍ សម្រាប់រដូវកាល ២០១៩-២០២០មកដល់ពេលបច្ចុប្បន្ន។

សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការប្រកាសអាសន្ននៅក្នុងប្រទេសអេស្ប៉ាញ ដែលជាលទ្ធផលនៃវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមCovid-១៩ បាននាំក្លឹប Atlético de Madrid សម្រេចចិត្តធ្វើរឿងមួយនេះជាវិធានការដើម្បីការពារ ស្ថេរភាពសេដ្ឋកិច្ចរបស់ក្លឹប៕