បន្ទាប់ពី Barcelona បានទទួលលទ្ធផល ០-០ ជាមួយក្រុម Borussia Dortmund សម្រាប់ការប្រកួត ពានរង្វាន់ក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប UEFA Champions League។

យោងគេហទំព័រ Don Ballon របស់អេស្បាញបានចុះផ្សាយថាខ្សែប្រយុទ្ធឆ្នើម Lionel Messi ចង់អោយក្លឹបត្រៀមប្រជែងក្នុងទីផ្សារទិញដូរកីឡាករនៅខែមករា ២០២០ ដើម្បីផ្តោតលើ ការពង្រឹង ប្រព័ន្ធការពាររបស់ពួកគេឡើងវិញ ជាពិសេសគឺផ្នែកខាងស្តាំក្រោយការចាកចេញរបស់ Dani Alves ក្រុមនៅមិនទាន់រកឃើញកីឡាករ ឆ្នើមរូបណាដែលមានសមត្ថភាពអាចស្នងតំណែងរូបគេនៅតួនាទីមួយនេះបានទេ។

ទោះបីជាបច្ចុប្បន្នក្រុមមានវត្តមាន Sergi Roberto និង Nelson Semedo ប៉ុន្តែពួកគេទាំង ពីរនាក់ហាក់មិនបានបង្ហាញភាពលេចធ្លោ និងរឹងមាំនៅតំបណ់ការពារបាន នោះទេ។ ប្រភពដដែលបន្តថាៈ Messi បានសម្លឹងឃើញបេក្ខភាពតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool វ័យក្មេងគឺខ្សែការពារ Trent Alexander-Arnold បន្ទាប់ពីក្រុមទាំងពីរជួបប្រកួតគ្នាកាលពីរដូវកាលមុននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករអន្តរជាតិអាឡឺម៉ង់ Joshua Kimmich របស់ក្រុម Bayern Munich ដែលមានសមត្ថភាពលេងជាខ្សែបម្រើ-និងការពារបានផងនោះក៏ស្ថិតនៅក្នុងជម្រើសរបស់ក្រុម Barcelona ផងដែរ ។ ទោះបីជាយ៉ាងនេះក្តី Liverpool មិនដែលបានបង្ហាញពីចេតនា ចង់លក់កីឡាករឆ្នើមរបស់ខ្លួនចេញនោះទេ ហើយមូលហេតុនេះដែលជាឧបសគ្គសម្រាប់ក្រុមម្ចាស់ជើងឯក La Liga។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង