កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលមានរហ័សនាមថា CR7 បាននិយាយប្រាប់អ្នកសារព៌តមានថាគាត់ចង់ឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៨ ដងក្នុងអាជីពបាល់ទាត់របស់គាត់ ដើម្បីឈានទៅរកភាពលេចធ្លោរជាងកីឡាករឆ្នើមដូចគ្នាគឺ Lionel Messi។

CR7 គឺជាតារាឆ្នើមបច្ចុប្បន្នរបស់ក្រុមសេះបង្កង់ Juventus និងគូរប្រជែងរបស់គាត់កីឡាករ Lionel Messi សុទ្ធតែបានឈ្នះពានរង្វាន់ Ballon d’Or ម្នាក់៥ដងរួចទៅហើយ ដោយកីឡាករទាំង២រូបនេះ​ ជាកីឡាករដែលឈ្នះពាន Ballon d’Or​ ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ហើយកីឡាករ​ Cristiano Ronaldo​ មានមហិច្ចតាចង់បានពានលើស Messi។

នៅក្នុងកិច្ចសំភាសន៍រវាងខ្សែរប្រយុទ្ធ Ronaldo និងលោក Piers Morgan ក្នុង ITV កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថា៖ “បើនិយាយអំពីពាន Golden Ball ច្រើនក្នុងប្រវត្តិសាស្រ្ត ខ្ញុំគិតថាខ្ញុំសមនឹងទទួលវាជាងគេ។ ក៏ប៉ុន្តែ Messi គឺជាបុរសអស្ចារ្យនិងជាកីឡាករឆ្នើមម្នាក់ ហើយខ្ញុំគិតថាបន្ទាប់ពីខ្ញុំមាន ៦ ឬ ៧ ឬ ៨ បន្ទាប់មកខ្ញុំនឹងឈរនៅលើគាត់”​ នេះគឺជាសំដីពិតចេញពីបេះដូងរបស់ខ្ញុំដែលមានបំណងចង់បានភាពល្បីល្បាញកាន់តែខ្លាំងនៅលើវិស័យបាល់ទាត់នេផងដែរ។

Ronaldo បានបន្តទៀតថា៖ “ទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់ [Messi] ពួកយើងមិនមែនជាមិត្តភក្តិនៅផ្ទះជាមួយគ្នាទេប៉ុន្តែយើងពួកយើងតែងតែឈរលើឆាកអន្តរជាតិជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំហើយ។ ខ្ញុំមានទំនាក់ទំនងល្អហើយខ្ញុំដឹងថាគាត់ជំរុញខ្ញុំឱ្យក្លាយជាកីឡាករល្អជាងហើយខ្ញុំក៏ជំរុញគាត់ផងដែរ”។ គួររំលឹកផងដែរថា ក្នុងអំឡុងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៧ មានតែ Ronaldo និង Messi ប៉ុណ្ណោះដែលឈ្នះពាន Ballon d’Or​ នេះ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង