ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint Germain គឺ Neymar​ ដែល​ត្រូវ​បាន UEFA ពិន័យ​មិន​អោយ​លេង​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប UEFA Champions League ៣ប្រកួត​នោះត្រូវ​បាន​កាត់បន្ថយ​ម​ក​ត្រឹម ២ប្រកួត​វិញ នេះ​បើ​តាម​ការ​សំរេច​តុលាការ​វិនិច្ឆ័យ​កីឡា​។

​​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ពិន័យ​ដោយ UEFA កាលពី​រដូវ​កាល​មុន​ បន្ទាប់ពី​ធ្លាក់​ចេញ​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ Champions League ក្រោម​ថ្វីដៃ​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ថ្ងៃ​ទី​៦ ខែ​មិនា​កន្លងទៅ​។ ​Neymar បាន​ហៅ​ការ​ផ្ដល់​បាល់​ពិន័យ ១១​ម៉ែត្រ​នៅ​នាទី​ទី​៩០+៤ អោយ Manchester United ថា ជា​រឿង​គួរ​អោយ​អាម៉ាស់​បំផុតនៅ​ពេល​មនុស្ស​ ៤​នាក់​មិន​ដឹង​អី​សោះ​ពី​បាល់ទាត់ បាន​ត្រឹម​មើល​វីដេអូ​សា​ឡើងវិញ​។

​រំលឹក​ថា​ ការប្រកួត​រវាង PSG និង ManU​ នៅ​ពេល​នោះ​ក្រោម​ការ​កាត់សេចក្ដី​របស់​លោក Damir Skomina​ ដែល​បាន​ពិនិត្យមើល​វីដេអូ​សា​ឡើងវិញ​ ទើប​សំរេច​អោយ​បាល់​ពិន័យ ១១​ម៉ែត្រ​នោះ​។

​ក្រោយមក UEFA បាន​សំរេច​ដាក់​ពិន័យ Neymar មិន​អោយ​លេង​នៅ UCL ក្រោយ​ចាញ់​ការប្រកួត​នោះ​។ ដូច្នេះ​ក្រោយ​កាត់បន្ថយ​មក​ត្រឹម ២​ប្រកួត មានន័យថា Neymar ​នឹង​អាច​ចូល​លេង​អោយ PSG វិញ​បាន​នៅ Champions League ពេល​ជួប​ជាមួយ Club Bruges ថ្ងៃ​ទី​២២ ខែ​តុលា ខណៈ​ពីរ​ប្រកួត​ដំបូង​ជួប​ជាមួយ Real Madrid និង Galatasaray​ ត្រូវ​អនុវត្ត​ពិន័យ​៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង