លោក Xavier Hernández Creus បានលើក​ឡើងថា​ កីឡាករ Raheem Sterling លេង​បានល្អជាង​ Neymar, Kylian Mbappe និង Mohamed Salah ទៅទៀត។

អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប Barcelona គឺលោក Xavi ជឿថា​កីឡាករ Raheem Sterling កំពុង​រីកចម្រើន​នៅ​លើ​គន្លង​មួយ​ដ៏ត្រឹមត្រូវ​​ឆ្ពោះ​ទៅ​រក​ភាព​ល្បីល្បាញ​ក្នុងនាមជាកីឡាករ​ដែល​ឆ្នើម​បំផុត​ក្នុងលោក​ បន្ទាប់ពីកីឡាករ Lionel Messi និង Cristiano Ronaldo ចាប់ផ្ដើម​ថយ​ប្រជាប្រិយភាព។

តារាបាល់ទាត់​របស់​ក្លឹប​ Manchester City រូប​នេះ​បាន​ចាប់ផ្ដើម​រដូវកាល​ថ្មី​​ ដោយរកបានគ្រាប់បាល់ ៨គ្រាប់​ឱ្យ​ក្លឹប និង​ប្រទេសរបស់គេ។ ការរកគ្រាប់បាល់ និងទម្រង់លេង​របស់គេចាប់ផ្ដើម​រីកចម្រើនខ្លាំង​ដោយសារ​ការណែនាំរបស់លោក Pep Guardiola ហើយកីឡាករ​ដែល​មាន​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបានជ្រើសរើស​ឱ្យលេងក្នុងជម្រើស ១១នាក់ដំបូង​សម្រាប់​ក្លឹប​ជើងឯក​មួយនេះ។

Sterling បានឈ្នះ​ពាន​រង្វាន់ Golden Boy របស់អឺរ៉ុប​កាលពីឆ្នាំ២០១៤ ដែល​ផ្ដល់ឱ្យ​កីឡាករ​វ័យក្មេង​ដែលឆ្នើម​បំផុត​ក្នុងវិស័យ​បាល់ទាត់របស់ទ្វីប​អឺរ៉ុប​។ លោក Xavi គិត​ថា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​កំពុងឈានទៅជំនួស​តំណែងរបស់ Messi និង Ronaldo។

លោក Xavi បាន​និយាយ​ប្រាប់សារព័ត៌​មាន The Mirror ថា៖ “Messi ជាកីឡាករ​ដែល​ឆ្នើម​បំផុត​ជារៀងរហូត​សម្រាប់ខ្ញុំ ហើយ​ទោះបីជាពួកគេទាំងពីរ​កំពុងមានប្រជាប្រិយ​ភាពបំផុតក៏ដោយ មិនយូរប៉ុន្មានទេ នឹង​មាន​កីឡាករ​ផ្សេងទៀត​ដែលនឹង​មកជំនួសតំណែងមួយនេះ”។

“បើ​យើង​ពិនិត្យ​មើល​កីឡាករ​វ័យក្មេង​ដែល​អាច​នឹង​ជំនួស​តំណែងកីឡាករ​ឆ្នើម​បំផុត​ក្នុងលោក យើង​នឹងគិតដល់ Neymar, Kylian Mbappe, Mohamed Salah និង Sterling។ ក្នុងពេលនេះ ខ្ញុំគិត​ថាគឺ Sterling ដែលកំពុងនាំមុខគេ”។
Credit: foxsports.com

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង