បរទេស៖ Man City បានដាក់តម្លៃខ្លួន៨០លានយូរ៉ូ ( ៦៨ លានផោន) សម្រាប់ Raheem Sterling ប្រសិនជាមានក្លឹបណា​ចង់បាន ។

Raheem Sterling open to leaving Manchester City as England forward reveals  he 'dreams' of playing abroad | Evening Standard

ខ្សែប្រយុទ្ធក្រុមតោកំណាចអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះមិនស្ថិតក្នុងបញ្ជីប្រើប្រាស់ជម្រើស១១​នាក់​ដំបូង​ក្រោមការដឹកនាំរបស់គ្រូបង្វឹកPep Guardiola សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនេះ ស្របពេលសាម៉ី​ខ្លួន​បាន​បើកចំហរឪកាស​ ការចាកចេញ ពីក្លឹបប្រសិនបើមានសំណើរត្រឹមត្រូវស្របពេលកិច្ចសន្យារបស់ខ្លួននិងផុត​កំនត់​នៅឆ្នាំ២០២៣។ នៅក្នុងនោះដែរក្លឹបយក្សអេស្បាញ Barcelonaមានបំណងចង់ដោះដូរOusmane Dembele ជាមួយនិងSterling ដោយពួកគេមិនអាច​ចំណាយ​ប្រាក់ទាំងស្រុងព្រោះតែបញ្ហាវិបត្តិហិរញ្ញវត្តុ។

Raheem Sterling: Pep Guardiola warns Man City winger that players not  picked on 'the past' | The Independent

ប្រភពពត៌មានពីគេហទំព័រអេស្បាញ Marca បានចុះផ្សាយថា ក្រុមជើងឯក​ Carabao Cup បច្ចុប្បន្នមិនបាន​ចាត់ទុក Sterling ជាកីឡាករដែលសំខាន់មិនអាចខ្វះបាននោះទេ ដូច្នេះហើយ ទើបក្លឹប​បាន​ដាក់ចេញ​តម្លៃ​ខ្លួនខាងលើក្នុង​គោលបំណងចែកផ្លូវគ្នាជាមួយអតីតខ្សែប្រយុទ្ធហង្សក្រហមLiverpool រូបនេះ។  Sterling ទើបតែចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី ៣ របស់គាត់រដូវកាលនេះទល់នឹង Burnley កាលពីចុងសប្តាហ៍មុនហើយរកបាន ១ គ្រាប់និងAssist ១ គ្រាប់ពីការប្រកួត ១១ លើកនៅគ្រប់ការ ​ប្រកួត​ទាំង​អស់៕

 

ប្រភពព័ត៍មាន៖ Sportsmole