បរទេស៖ ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាពួកគេត្រៀមដាក់ខ្សែប្រយុទ្ធឆ្នើម Raheem Sterling នៅទីផ្សាររដូវក្តៅនេះ ដើម្បីប្រមូលលុយទៅទិញខ្សែបម្រើឆ្នើម Jack Grealish និង Harry Kane របស់ក្លឹប Tottenham Hotspur។

Raheem Sterling: “This season for me personally has been a very weird one.”  - Bitter and Blue

ក្រុមរបស់លោក Pep Guardiola នៅតែមានក្តីស្រមៃចង់ចុះកុងត្រាយក Jack  Grealish និង Harry Kane ក្នុងទីផ្សាររដូវក្តៅនេះ ប៉ុន្តែពួកគេត្រូវតែលក់កីឡាកររបស់ខ្លួនចេញមួយចំនួនជាមុនសិនដើម្បីអាចមានលទ្ធភាពធ្វើកិច្ចព្រមព្រៀងមួយនេះបាន។ ទោះបីជាយ៉ាងណាបើយោងទៅតាម The Athletic បានអោយដឹងថាក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេសមួយនេះត្រៀមសម្រេចចិត្តដាក់លក់ Raheem Sterling ទោះបីជារូបគេបានបង្ហាញទំរង់យ៉ាងល្អនៅព្រឹត្តិការណ៍ Euro 2020 យ៉ាងណាក៏ដោយ។

Raheem Sterling: Roy Hodgson Backers Manchester City Striker To Play Key  Role For England At Euro | Football news - Insider Voice

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះអាចរកបាន៣គ្រាប់ និង Assists បាន១ដងក្នុងការបង្ហាញខ្លួន៧លើកអោយក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ Euro 2020 នេះ បន្ទាប់ពីរូបគេបានធ្លាក់ទម្រង់លេងជាខ្លាំងនៅក្លឹប Man City កាលពីរដូវកាលចាស់។ គួរបញ្ជាក់ផងដែរថាកុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះជាមួយនឹង Man City នៅសល់ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole