បរទេស៖ Raheem Sterling កំពុងសម្លឹងឪកាសស្វែងរកគ្រាប់បាល់ជាលើកដំបូងក្នុងអាជីពសម្រាប់ក្រុមភ្ញៀវ ​ Man. City នៅ​ពេលធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនិងជាក្លឹបរួមទីក្រុង Manchester គឺMan.Utd នៅទឹកដី  Old Traffordនារាត្រីថ្ងៃសៅរ៏ស្អែកនេះ។ខ្សែបម្រើប្រយុទ្ធស្លាប វ័យ ២៦ ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ ៣ ដង​ប៉ុណ្ណោះ​ក្នុងរដូវកាលនេះ ប៉ុន្តែក្រោយពីរកបានគ្រាប់បាល់ក្នុងពេលផ្តួល Club Brugge កាលពីយប់ថ្ងៃពុធ នៅក្របខណ្ឌ​Champion League ដូច្នេះខ្សែបម្រើស្លាបរូបនេះសង្ឃឹមថានិងមានឪកាស​​បង្ហាញ​ខ្លួន​ជម្រើស១១​នាក់​​ដំបូង​សម្រាប់​​​ក្រុ​​ម លោក  Pep Guardiola នៅចុងសប្តាហ៍នេះ។

Raheem Sterling's 'bombshell' on his future

គួររំលឹកថាSterling ជានិច្ចជាកាលតែងតែប្រឈមជាមួយមិត្តរួមជាតិងអង់គ្លេស Aaron Wan-Bissaka សម្រាប់​ឪកាសរកគ្រាប់បាល់កំលុងពេលជួបជាមួយMan.Utdរៀងរាល់ការប្រកួតរាល់ដងសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ។ ពោលគឺកំលុងពេលលេងអោយLiverpool និង ក្រោយផ្លាស់មកកាន់ក្លឹប Man.City រួចមក​Sterling ចូលលេងទល់និងMan.Utdបាន២៣ដង(១៩លើកចូលលេងជម្រើសដំបូង)ក្នុងនោះនៅក្របខណ្ឌ Premier League១៦លើកចុងក្រោយស្មើនិងចូលលេងបាន១៦៦២នាទី និង​ស៊ុតបាន៣៨លើក និងចំគោលដៅ​១៥ដង ប៉ុន្តែនៅ​ឡើយរកបានគ្រាប់បាល់​បញ្ចូលទី​១គ្រាប់​ណា​នៅ​ឡើយទេ។

Sterling 'open' to leaving Man City in search of game time

Sterling បានត្រឹមតែបង្កើតឪកាសបញ្ចប់ទីសម្រាប់ Ilkay Gundogan ក្នុងការបរាជ័យចាញ់ក្នុងផ្ទះ ៣ទល់និង​២ក្នុងខែមេសា ឆ្នាំ ២០១៨ ហើយបន្តAssist អោយ Leroy Sane ផ្តួលMan.Utd​ក្រៅទឹក​ដី​២​ទល់​និង០ក្នុងខែ​មេសា ឆ្នាំ ២០១៩ប៉ុណ្ណោះ។ .ផ្ទុយទៅវិញ Sterling ពិតជាចង់បំបែកកំនត់ត្រាដ៏យូរដែលរូបគេខកខានរកគ្រាប់​បាល់ដោយរកបានតែពីរគ្រាប់​ប៉ុណ្ណោះក្នុងការប្រកួត Premier League ១៨លើកចុងក្រោយពោលគឺ​បូករួម​ទាំង​ការប្រកួត​កាលពី​រដូវ​កាលមុន​ដូច្នេះ​សង្ឃឹមថារូបគេនិងមានឪកាសរកបានគ្រាប់បាល់នាឪកាសនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole