ខ្សែ​ការពារ​ស៊ុយអែត Victor Lindelof​ បាន​សំរេច​បន្ត​កិច្ចសន្យា​រយៈពេល​វែង​ ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ធ្វើ​អោយ​រឿងរ៉ាវ​ផ្ទេរ​ទៅកាន់ Barcelona ត្រូវ​បិទ​បញ្ចប់​ត្រឹមនេះ​។ ​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​បង្ហាញខ្លួន​បាន ៧៤​ប្រកួត​ហើយ​តាំងពី​ផ្ទេរ​ពី Benfica​ នៅ​ឆ្នាំ​២០១៧ ក្នុង​តំលៃ ៣១​លាន​ផោន​។

Benfica’s Victor Lindelof


​​ក្នុង​រយៈពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​បិទ​បញ្ចប់​កន្លងទៅ Barcelona បាន​ព្យាយាម​តាម​ប្រ​ម៉ាញ់​ខ្សែ​ការពារ សញ្ជាតិ​ស៊ុយអែត​រូប​នេះ​តែ​មិន​ជោគជ័យ ហើយក៏​ធ្លាប់​ថា​នឹង​បន្ត​ចរចា​នៅ​ខែ​មករា​ខាងមុខ​ទៀត តែ​អ្វីៗ​អាច​និយាយ​បានថា​ចប់​ហើយ ​ក្រោយ Lindelof ​កាន់​ប៊ិច​ចុះហត្ថលេខា​នៅ Old Trafford រហូតដល់​ឆ្នាំ​២០២៤ ជាមួយ​លក្ខខណ្ឌ​បន្ត​បន្ថែម​ទៀត​។

​Lindelof​ តែងតែ​ជា​ជម្រើស​ដំបូង​ជានិច្ច​របស់​លោក Ole Gunnar Solskjaer​ រដូវ​កាល​នេះ​ ចាប់​ដៃគូ​ជាមួយ​កីឡាករចំណូល​ថ្មី​ខ្សែ​ការពារ​ថ្លៃ​បំផុត Harry Maguire តំលៃ ៨០​លាន​ផោន​។ ​ការ​សម្រេច​បន្ត​កិច្ចសន្យា​នេះ​ធ្វើឡើង ២​ថ្ងៃ​បន្ទាប់ពី​អ្នក​ចាំទី​អេ​ស្ប៉ា​ញ David de Gea​ ដែល​សម្រេច​រួម​ដំណើរ​ជាមួយ Manchester United ច្រើន​ឆ្នាំ​ទៀត​៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង