
ក្រុមជម្រើសជាតិប្រេស៊ីល នឹងលេងប្រកួតមិត្តភាពចំនួន ២ប្រកួត នៅក្នុងកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរី នៅខែតុលា នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់`នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

បើតាមគេហទំព័រ Channel News Asia បានឲ្យដឹងថា តម្លៃសំបុត្រចូលទស្សនាប្រកួតទាំងពីរនេះ មានតម្លៃចាប់ពី ៤៩ដុល្លារ រហូតដល់ ២៩៩ដុល្លារ ក្រុមសាំបាប្រេស៊ីល នឹងត្រូវប៉ះ ក្រុមជម្រើសជាតិសេណេហ្គាល់ នៅថ្ងៃទី១០ ខែតុលា ហើយនឹងប៉ះក្រុមជម្រើសជាតិនីហ្សេរីយ៉ា នៅថ្ងៃទី១៣ ខែតុលា។ នេះស្ថិតក្នុងផ្នែកមួយនៃកម្មវិធី ទេសចរណ៍សកលប្រេស៊ីលឆ្នាំ២០១៩ ផងដែរ៕
`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
