លោក Jurgen Klopp ជឿជាក់ថា ការស្រេកឃ្លានជ័យជម្នះដែលមិនអាចបញ្ចប់បានរបស់ក្រុម Liverpool បានក្លាយជាកម្លាំងជំរុញដ៏ខ្លាំងក្លា ពីក្រោយនៃការដណ្តើមបានជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Chelsea ដើម្បីការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Klopp បានកត់ត្រាជ័យជម្នះ៦លើកពីការប្រកួតលីកទាំង៦លើករបស់ខ្លួននៅរដូវកាល ខណៈដែលពួកគេបានសង្គ្រោះការវាយសម្រុកយ៉ាងខ្លាំងក្នុងតង់ទី២របស់ក្រុម Chelsea ដើម្បីរក្សាការនាំមុខ៥ពិន្ទុដាច់លើក្រុម Manchester City។

គ្រាប់បាល់ស៊ុតពិន័យ Free-kick ចូលទីយ៉ាងល្អរបស់ Trent Alexander-Arnold និងគ្រាប់បាល់តែតរបស់ Roberto Firmino បានធ្វើឲ្យក្រុម Liverpool គ្រប់គ្រងទាំងស្រុង នៅមុនពេលគ្រាប់បាល់នៅតង់ទី២របស់ខ្សែបម្រើ N’Golo Kante បានបង្កើតឲ្យមានការបញ្ចប់ការប្រកួតទាំងស្វិតស្វាញ។ Liverpool បានឆ្លងផុតការដាក់សម្ពាធយ៉ាងខ្លាំងក្លា តាមរយៈការបង្ហាញពីទម្រង់លេងដ៏រឹងមាំប្រកបដោយភាពចាស់ទុំ។

លោក Klopp គ្រូបង្វឹករបស់ Liverpool បានបញ្ជាក់ថា លោកមិនធ្លាប់បានសង្ស័យលើសមត្ថភាពកីឡាកររបស់លោកឡើយ ដោយសារតែពួកគេជាក្រុមកីឡាករដែលមានការប្តេជ្ញាចិត្តខ្ពស់។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំមិនគួរភ្ញាក់ផ្អើល ទៅលើកម្រិតការបញ្ចេញពីសមត្ថភាពរបស់ក្រុមរបស់យើងឡើយ។ យើងរំពឹងទុកទៅហើយថា យើងនឹងប្រជែងដើម្បីរាល់អ្វីៗទាំងអស់»៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង