Neymar រកបានគ្រាប់បាល់ ១គ្រាប់ទៀតនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមម្ចាស់ជើងឯកបារាំង Paris St-Germain បានយកឈ្នះលើក្រុម Lyon ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ ដើម្បីនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ។

ប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានអូសបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ និងបានស៊ុតបាល់ចូលជ្រុងម្ខាងនៃទី ខណៈដែលនៅសល់ ៣នាទីចុងក្រោយ ដើម្បីបំបែកភាពរឹងមាំរបស់ក្រុមម្ចាស់ផ្ទះ។ Neymar បានរងនូវការស្រែកចំអកឲ្យ ដោយអ្នកគាំទ្ររបស់ខ្លួន នៅមុនពេលរកគ្រាប់បាល់ឈ្នះនៅនាទី ទី៩២ ក្នុងពេលប្រកួតជាមួយនឹងក្រុម Strasbourg កាលពីសប្តាហ៍មុន។

រូបគេបានអវត្តមានក្នុងការប្រកួត ៥លើកដំបូងរបស់ PSG ខណៈដែលពួកគេបានព្យាយាមវិលទៅកាន់ក្លិប Barcelona វិញ។ PSG កំពុងតែនាំមុខលើកំពូលតារាង ដោយមាន ១៥ពិន្ទុ ក្រោយពីក្រុម Angers និង Nice សុទ្ធសឹងឈ្នះដូចគ្នា កាលពីចុងសប្តាហ៍មុននេះ។

ជ័យជម្នះរបស់ពួកគេ បានកើតឡើង ក្រោយពីបានយកឈ្នះលើក្រុម Real Madrid យ៉ាងកក់ក្តៅ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។ PSG បានអវត្តមានតារាឆ្នើមទាំង៣ Kylian Mbappe, Edinson Cavani និង Mauro Icardi ដោយសារតែបញ្ហារបួស ស្របពេលដែលខ្សែបម្រើ Marco Verratti បានស្ថិតជាកីឡាករបម្រុង៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង