ការតែតបាល់បញ្ចូលទីនៅតង់ទី២ របស់ Karim Benzema ក្រោយការបញ្ជូនបាល់ពីស្លាបខាងស្តាំរបស់ Dani Carvajal បានជួយឲ្យម្ចាស់ផ្ទះ Real Madrid យកឈ្នះភ្ញៀវ Sevilla ក្នុងលទ្ធផល ១:0 នៅនាទីទី៦៤ ក្នុងការប្រកួតលីក កំពូលអេស្បាញសប្តាហ៏ទី៥ កាលពីថ្ងៃទី២២ កញ្ញា ២០១៩ ខណៈក្រុមរបស់គ្រូបង្វឹក Zinedine Zidane បន្តរក្សាកំនត់ត្រាមិនស្គាល់ចាញ់សោះរបស់ពួកគេនៅ La Liga។

Real Madrid ទើបតែរងបរាជ័យ ចាញ់ក្រុម Paris St-Germain ៣-០ ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេកាលពីថ្ងៃពុធបានឡើងមកឈរនៅលេខ ២ ក្នុងតារាង La liga បន្ទាប់ពីក្រុម At.Bilbao ដើម្បីបន្ធូរបន្ថយសម្ពាធអ្នកចាត់ការរបស់ពួកគេដែលឡើងកំដៅនោះ។

អ្នកចាំទីដៃស្អិត Sevilla កីឡាករ Tomas Vaclik បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់ Eden Hazard ដល់ទៅ ២ដង​​ ខណៈគ្រាប់បាល់វាយបកតាមស្មើចុងក្រោយរបស់ Javier Hernandez មិនត្រូវបានអាជ្ញាកណ្តាលផ្តល់អោយនោះទេ។ Sevilla ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Real Madrid លោក Julen Lopetegui ដែលត្រូវបានក្រុមអធិរាជសបណ្តេញចេញពីតំណែងក្រោយចូលមកដឹកនាំបានតែ ៤ខែកន្លះ បានធ្លាក់មកលេខរៀងទី៥។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង