លោក Unai Emery បានកោតសរសើរស្មារតីដ៏អស្ចារ្យរបស់កូនក្រុមខ្លួន ក្រោយតស៊ូធ្វើការវាយបកយកឈ្នះក្រុមភ្ញៀវ Aston Villa ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៦ កាលពីយប់ថ្ងៃអាទិត្យ ទី២២ កញ្ញា ២០១៩ ម្សិលមិញនេះនៅ កីឡដ្ឋាន Emirates Stadium។

យ៉ាងណាមិញអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានសារភាពថាក្រុមរបស់លោកត្រូវតែធ្វើឱ្យបានល្អប្រសើរឡើងវិញក្នុងការប្រកួតក្រោយៗទៀត។​ កីឡាករ Mcc Ginn និង Wesley ជាអ្នករកគ្រាប់បាល់អោយ Aston Villa នាំមុខមុនខណៈ Pepe និង Chamber ជាអ្នករកគ្រាប់បាល់វាយបកតាមស្មើវិញ។

ទីបំផុតការទាត់បាល់ពិន័យ Free-kick យ៉ាងអស្ចារ្យនៅនាទីទី៨៤ របស់កីឡាករ Pierre-Emerick Aubameyang នៅសល់ ៦នាទីទៀត និងបញ្ចប់ការប្រកួតបានជួយអោយក្រុមកាំភ្លើងធំ Arsenal ដែលនៅសល់សមាជិកតែ ១០នាក់ទទួលបាន៣ពិន្ទុពេញតែម្តង៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង