កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលមានរហ័សនាមថា CR7 បានប្រាប់ក្លិបរបស់ខ្លួន Juventus ឲ្យទិញយកខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund គឺកីឡាករ Jadon Sancho សម្រាប់ទីផ្សាររដូវក្ដៅលើកក្រោយ ខណៈដែល Barcelona និង Manchester United ក៏កំពុងចាប់អារម្មណ៍ផងដែរ។

ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេស Sancho (អតីតយុវជនរបស់ Manchester City) បន្ទាប់ពីគេបង្ហាញទម្រង់លេងបានយ៉ាងល្អលើទឹកដីអាល្លឺម៉ង់ ផងដែរនោះនឹងក្លាយជាប្រធានបទក្ដៅមួយសម្រាប់ទីផ្សារដោះដូរកីឡាករលើកក្រោយ ហើយគេក៏ជាសមាជិកមួយរូបរបស់ក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរ៕ នេះបើយោងតាមសារព័ត៌មាន Don Balon បានរាយការណ៍។

ចំណែកឯក្លឹប Manchester United និងអ្នកមានបុណ្យ Barcelona គឺជាដៃគូប្រជែងគ្នាក្នុងការទិញ Sancho ប៉ុន្តែយ៉ាងណាមកទល់ពេលនេះ បើតាមប្រភពដដែរខ្សែប្រយុទ្ធ Ronaldo បានប្រាប់ Juventus ឲ្យចូលប្រជែងទិញជម្រើសជាតិអង់គ្លេសរូបនេះមកចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធ បើទោះបីជាមានតម្លៃខ្លួនដល់ ១៥០លានអឺរ៉ូក្ដី។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង