ខ្សែបម្រើ Paul Pogba នឹងអាចវិលត្រឡប់មកបង្ហាញខ្លួនអោយក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup ជុំទី៣ ទល់នឹងក្រុមពីក្របខណ្ឌលំដាប់ទី៣ Rochdale និងកំពុងឈរនៅលេខរៀងទី១៧ នៅថ្ងៃពុធនេះ។

បញ្ហារបួសកជើងនាំអោយខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ ខកខានការប្រកួតជម្រុះយូរ៉ូ ២០២០ អោយក្រុមមាន់គកបារាំងក្នុងជ័យជំនះជាមួយអង់ដូរ៉ា និងអាល់បានីក្នុងខែកញ្ញា ២០១៩នេះ។

Pogba ក៏អវត្តមានការប្រកួតបីលើកអោយ Man.United លើកទី១ បានខកខានការប្រកួតជ័យជំនះ ១-០ ទល់នឹងក្រុម Leicester និងលើកទី២ ជ័យជម្នះ ១-០ នៅ Europa League លើក្រុម Astana និងលើកទី៣ពេល ក្រុមចាញ់ West Ham ២-០ កាលពីថ្ងៃអាទិត្យ។

ដោយសារបញ្ហានេះធ្វើអោយលោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម បានសន្មត់ថាពេលវេលា ព្យាបាលរបួស និងវិលទៅរកភាពធូរស្បើយអាចជួយអោយ Pogba និងអាចចូលលេងក្នុងការប្រកួតជាមួយ Rochdale មុនពេលក្រុមត្រូវបើកទ្ចារកីឡាដ្ឋាន Old Trafford ទទួលភ្ញៀវ Arsenal នៅក្របខណ្ឌ Premier League នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង