បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer ត្រូវ​បានក្រុមប្រឹក្សា ភិបាល ក្លឹបបន្តផ្តល់ឪកាស បីប្រកួតទៀតដើម្បីសម្រេចពីជោគវាសនារបស់ខ្លួន ។បុរសសញ្ជាតិន័រវេសរូបនេះ កំពុង ប្រឈមហានិភ័យបាត់បង់ការងារ ក្រោយបរាជ័យយ៉ាង អាម៉ាស់ កាលពីថ្ងៃអាទិត្យជាមួយក្រុមភ្ញៀវ Liverpool ពោលគឺក្រោយរកបានតែតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត Premier League ៤លើក ចុងក្រោយ។

Ole Gunnar Solskjaer: Manchester United manager to remain in charge of club  - CNN

ប្រភពពីគេហទំព័រThe Mirror បានចុះផ្សាយថាៈ ក្លឹបនិងចែកផ្លូវគ្នាជាមួយលោក Solskjaer ប្រសិនជា​ដឹកនាំ​Man United បរាជ័យបីលើកបន្ទាប់ទៀត នៅពេលជួប Tottenham Hotspur, Atalanta BC និង Manchester City ។ ប្រភពបន្ថែមថាៈ លោក  Ed Woodwardប្រធានផ្នែកទីផ្សារទិញដូរកីឡាករ និងប្រធាន​ផ្នែក​កីឡា​បាល់​ទាត់ Richard Arnold នៅតែរក្សាជំនឿលើវិធីសាស្រ្តដឹកនាំរបស់គ្រូបង្វឹក វ័យ ៤៨ ឆ្នាំរូបនេះ ប៉ុន្តែវាអាច​ជាឪកាសចុងក្រោយផងដែរ។

Manchester United: Is Ole Gunnar Solskjaer on the brink of the sack? - BBC  Sport

អតីតគ្រូបង្វឹកInter Milan លោក Antonio Conte និងអតីតគ្រូបង្វឹកក្រុមអធិរាជសReal Madrid លោក  Zinedine Zidane ព្រមទាំងអ្នកចាត់ការទូទៅរបស់ក្រុមAjaxលោក  Erik ten Hag សុទ្ធ​តែ​ជាប្រធានបទដែល ត្រូវបានលើកយកមកពិភាក្សាដើម្បីមក​កាន់​តំណែង​នៅទឹកដីOld Trafford  នៅពេល​ក្លឹបសម្រេច​បញ្ចប់តំណែង​លោកSolskjaerក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

ប្រភពព័ត៍មាន៖ Sportsmole