បរទេស៖ លោក Ole Gunnar Solskjaer បានរងការចោតប្រកាន់ថាមិនមានទំនួលខុសត្រូវក្នុងការលាលែងពីតំណែង ជាអ្នកចាត់​ការទូទៅក្រុមបិសាចក្រហម Man.Utdនោះ ទេ បើទោះបីជាកំពុងរងសម្ពាធបាត់ប​ង់តួនាទីរបស់ខ្លួននៅទឹកដី Old Trafford​នាពេលបច្ចុប្បន្ននេះ។

Former Manchester United goalkeeper makes strong Ole Gunnar Solskjaer claim  - Manchester Evening News

គ្រូបង្វឹកសញ្ជាតិសញ្ជាតិន័រវេសនៅតែរក្សាតំណែងបានកំលុងពេលការប្រកួតលក្ខណៈ អន្តរជាតិ និង កំពុងបន្តដឹកនំាក្រុមដើម្បី​ធ្វើ​ការ​​ប្រកួតក្របខណ្ឌ  Premier League នៅថ្ងៃសៅរ៍ជាមួយម្ចាស់ផ្ទះ Watford នៅឯកីឡាដ្ឋាន Vicarage Road ។ មានបេក្ខភាពគ្រូបង្វឹកឆ្នើមដូចជា Brendan Rodgers របស់ Leicester City, Luis Enrique របស់ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ និង Zinedine Zidane សុទ្ធតែស្ថិតក្នុងបញ្ជីសំរាំងក្នុងការផ្លាស់មក​ដឹកនាំជំនួស​លោកSolskjaer។

Will Manchester United fire Ole Gunnar Solskjaer as manager? Latest on  rumors of potential sacking | New York City NewsHub

ប្រភពខាងលើបន្តថាៈ កីឡាករឈុតធំជម្រើសដំបូងក្នុងក្រុមមួយចំនួនមានការមិនសប្បាយចិត្តចំពោះយុទ្ធសាស្ត្រ ដឹកនាំនិង​ការ​ជ្រើសរើសកីឡាករចូលលេងជម្រើស១១នាក់ដំបូងរបស់លោកSolskjaer នោះទេ។ ទោះបីជាយ៉ាងនេះក្តីគ្រូ បង្វឹកវ័យ ៤៨ ឆ្នាំរូបនេះនៅតែមានគំនិតវិជ្ជមានមុនការប្រកួតនៅថ្ងៃសៅរ៍ជាមួយ Watford ។Man United បរាជ័យបីដងក្នុង៤ ប្រកួត​ចុងក្រោយនៅ Premier League និងបានធ្វើអោយពួកគេធ្លាក់ទៅចំណាត់ថ្នាក់ លេខ៦ក្នុងតារាងដោយមាន ៥ ពិន្ទុ​តាមពី​ក្រោយក្រុមលេខ ៤ Liverpool ចំនួន ៥ ពិន្ទុ៕

ប្រភពព័ត៍មាន៖ Sportsmole