បរទេស៖ លោក Ole Gunnar Solskjaer នឹង​​មិន​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​ពីក្លិប Manchester United ឡើយ បើ​ទោះ​បី​ពួកគេកាន់​តែ​ជួប​ភាព​លិច​លុង ក្រោយពី​បាន​រង​បរា​ជ័យនៅលើ​ទឹកដីក្រុម Leicester City ក្នុងលទ្ធ​ផល ៣-២ កាលពីថ្ងៃ​សៅរ៍​។

អ្នក​ចាត់​ការ​ទូទៅ​រូបនេះ នៅ​តែ​ទទួល​បាន​កោត​សរសើរ​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ក្លិប បើ​ទោះ​បី​​ក្រុម​ Man United ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ១៣​សម័យ​កាល មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌលីក​៣លើក​ចុងក្រោយ​របស់​ពួក​គេ​ក៏ដោយ​។ ការ​រង​បរា​ជ័យ​កាលពីថ្ងៃ​សៅរ៍​ ធ្វើ​ឲ្យ​ក្រុម Man United ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់លេខ​៥ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​លេខ​៤ ១ពិន្ទុ​។ ពួកគេ​បាន​ទទួល​ជ័យ​ជម្នះ​១លើក និង​ចាញ់​១លើក ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​។ ប៉ុន្តែ ពួកគេ​នឹង​ត្រូវ​ប្រឈមមុខនឹង​ការ​ប្រកួត​ដ៏​តាន​តឹង​ជា​បន្ត​បន្ទាប់គ្នា ដោយ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Liverpool, Manchester City, Chelsea, Tottenham និង Arsenal ក្នុងការ​ប្រកួត​៩​លើក​បន្ទាប់​ក្នុងក្រប​ខ័ណ្ឌ Premier League​។

លោក Solskjaer បាន​ចូលរួម​ជាមួយនឹងក្លិប Man United ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅមុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​អចិន្ត្រៃយ៍ បន្ទាប់​ពី​រដូវ​កាលស្លឹក​ឈើ​លាស់​។ រូប​គេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​រយៈពេល​៣ឆ្នាំ កាលពី​ខែកក្កដា ឆ្នាំ​២០២១ ជា​មួយ​នឹង​ជម្រើស​បន្ត​រយៈពេល​១​ឆ្នាំ​ទៀត ដែលនឹង​ធ្វើ​ឲ្យ​បន្តនៅ​ជាមួយ Man United រហូត​ដល់ឆ្នាំ​២០២៤​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia