បរទេស៖​ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Man. Utd បានទទូចថាក្រុមរបស់លោក នៅមិនទាន់គិតអំពីការ ក្របខណ្ឌ  Premier League នៅថ្ងៃសៅរ៍ជាមួយក្លឹបមានមូលដ្ឋានរួមទីក្រុងគឺ Manchester City នៅពេលនេះ ទេ។ក្រោយផ្តួលម្ចាស់ផ្ទះ Tottenham កាលពីសប្តាហ៏មុន ពេលនេះក្រុមជើងឯកអង់គ្លេស២០សម័យ កំពុង ហ្វឹកហាត់នៅប្រទេសអ៊ីតាលីសម្រាប់ការប្រកួតក្របខណ្ឌ  Champions League នៅថ្ងៃអង្គារជាមួយនឹងក្រុម Atalanta BC ស្របពេលការប្រកួតក្របខណ្ឌលីកកំពូលអង់គ្លេសរបស់ខ្លួន នឹងធ្វើឡើងនៅទឹកដី  Old Trafford នៅចុងសប្តាហ៍នេះ។

Former Manchester United goalkeeper makes strong Ole Gunnar Solskjaer claim  - Manchester Evening News

មានការផ្ដល់យោបល់ថាអ្នកចាត់ការសញ្ជាតិន័រវេលោក Solskjaer អាចនិងអោយកីឡាករសំខាន់ៗមួយចំនួន បានសម្រាកសម្រាប់ការប្រកួតជាមួយ Atalanta ​ខណៈដែលរូបលោកបានកំពុងតែផ្តោតអារម្មណ៏ គិតដល់ ការប្រកួតជាមួយក្រុម Pep Guardiolaផងដែរ ។Man.Utdមិន មានកីឡាកររបួសដែលចោតជាបញ្ហានោះទេ ពោលគឺក្រុមមានកីឡាករស្ទើរតែគ្រប់តួនាទីត្រៀមចូលលេង ខណៈ ខ្សែបម្រើ Paul Pogbaនិង ត្រូវ អវត្តមាន ការ ប្រកួតបន្ទាប់សម្រាប់លីកក្នុងស្រុកតែប៉ុណ្ណោះ ។

Ole Gunnar Solskjaer: Manchester United boss 'not capable' and matter of  time until he's sacked, says Didi Hamann | The Independent

លោក Solskjaer បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថាៈ យើងស្ថិតក្នុងស្ថានភាពល្អបន្ទាប់ពីឈ្នះ ការប្រកួត ក្នុង ផ្ទះកាលពីជើងទី១ ប៉ុន្តែយើងក៏ត្រូវការលទ្ធផលឈ្នះក្រៅដីផងដែរ ។ “ទាំងអស់ផ្តោតលើការប្រកួតមួយនេះ និងមិនបានគិតអំពីរឿងនោះ (Man City) ទាល់តែសោះ។ Man United បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣ទល់និង២ លើក្រុម Atalanta ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃទី ២០ ខែតុលា ដោយលទ្ធផលនេះបានធ្វើ​ឱ្យក្រុម​បិសាចក្រហមឡើងឈរកំពូលតារាងនៃពូល F ដោយមាន ៦ ពិន្ទុពីការប្រកួតចំនួន ៣លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole