លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានកោតសរសើរទាំងភាពច្រណែនទៅលើភាពមុតស្រួចរបស់ខ្សែប្រយុទ្ធ Emerick Aubameyang ក្រោយពីតារាឆ្នើមរបស់ក្លិប Arsenal រូបនេះ បានជួយឲ្យក្រុមខ្លួនដណ្តើមបានលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃចន្ទ។

ការរកបានត្រឹមតែ៩ពិន្ទុពីការប្រកួតបើកឆាកចំនួន៧លើករបស់ខ្លួន គឺជាការចាប់ផ្តើមយ៉ាងអន់បំផុតក្នុងក្របខ័ណ្ឌលីករបស់ Man United អស់រយៈពេល៣០ឆ្នាំមកនេះ និងធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool រហូតដល់ទៅ១២ពិន្ទុ។

ក្រុមរបស់លោក Solskjaer មិនបានស៊ុតបាល់បញ្ចូលទីច្រើនជាង១គ្រាប់សោះ បើគិតចាប់តាំងពីសប្តាហ៍បើកឆាកនៃរដូវកាលនេះ ស្របពេលដែលខ្សែប្រយុទ្ធ Aubameyang បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះ កើនដល់៨គ្រាប់ពីការប្រកួតទាំង៨លើក ក្នុងនោះ៧គ្រាប់បានកើនឡើងក្នុងក្របខ័ណ្ឌ Premier League។

លោក Solskjaer បានឲ្យដឹងថា៖ «វាជាការប្រកួតមួយទៀតដែលយើងបាននាំមុខ ១-០ មុន។ ការនាំមុខ ១-០ នៅ Southampton និងការនាំមុខ ១-០ នៅ Wolves យើងត្រូវតែរៀនឈ្នះពីការប្រកួតទាំងនេះ»។ លោកបានបន្ថែមទៀតថា៖ «យើងនាំមុខ ១-០ ហើយបន្ទាប់មក យើងមិនអាចរកបានគ្រាប់បាល់ទី២ដែលយើងចង់បាន។ នោះគឺជាការរៀននៅពេលនេះ។ ត្រូវតែមានភាពមុតស្រួចជាងនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង