បរទេស៖ Manchester United នឹងត្រូវចំណាយទឹកប្រាក់ ប្រមាណ៧.៥ លានផោនដល់លោក Ole Gunnar Solskjaer ប្រសិនបើពួកគេ សម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិ ន័រវេសចេញពីតំណែង ​នៅប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះយោងគេហទំព័រ The Sun បានចុះផ្សាយ។ មានន័យថាលោក Solskjaer  ដែល មានប្រាក់ ខែខ្ពស់បំផុតទី ៥សម្រាប់តំណែងអ្នកចាត់ការនៅលីកកំពូលអង់គ្លេស នឹងត្រូវទទួលបានប្រាក់បៀវត្សរ៍ពេញមួយ ឆ្នាំជាថ្នូរនៃការ​ចាក​ចេញពីទឹកដីOld Trafford។

How many trophies has Ole Gunnar Solskjaer won as manager? | Goal.com

លោកSolskjaer ដែលកំពុងរងសម្ពាធបាត់បង់តួនាទីនៅតែបន្តដឹកនាំក្រុមក្នុងជំនួបនៅ Premier League នា ថ្ងៃសៅរ៍ ជាមួយមាន់ខ្នាយមាស Tottenham Hotspur បើទោះបីជាមានការអំពាវនាវ​ចង់អោយ​វីរ​បុរសក្លឹបវ័យ ៤៨ ឆ្នាំរូបនេះចាក ចេញពីតំណែងជាបន្ទាន់ ក្រោយបរាជ័យចាញ់ក្រុមភ្ញៀវ Liverpool យ៉ាងអាម៉ាស់​កាល ពី ថ្ងៃ អាទិត្យសប្តាហ៏មុន ។

Man Utd coaching staff 'irritated' by Ole Gunnar Solskjaer training ground  decision - Daily Star

អតីតអ្នកចាត់ការ Inter Milan លោក Antonio Conte បានក្លាយជាបេក្ខភាពដ៏មានសក្តានុពលក្នុង ការទទួល​តួនាទីនេះប្រសិនក្រុមជើងឯកអង់គ្លេស២០សម័យត្រៀមផ្លាស់ប្តូរគ្រូបង្គោលឈុតធំរបស់ខ្លួនក្រោយពីអតីតគ្រូបង្វឹកReal Madridបានបដិសេធឪកាសមកដឹកនាំក្លឹបយក្សមួយនេះក្រោមហេតុផលថា ចង់ដឹកនាំជម្រើសជាតិ​វិញ​។ Man United នឹងសម្រេចពីជោគវាសនារបស់លោកSolskjaer ពេលជួប​Tottenham និងAtalanta BCនៅ​ក្រប​ខណ្ឌ Champion League ព្រមទាំងគូប្រជែងរួមទីក្រុង Man. City មុន​សម្រាក​លក្ខណៈ​អន្តរ​ជាតិ​នៅ​ខែវិច្ឆិកា៕

 

ប្រភពព័ត៍មាន៖ Sportsmole