ក្រុមបាល់ទាត់អុីតាលី Inter Milan បានឡើងឈរលេខរៀងទី១ ក្រោយពីបានលត់ Sampdoria​ ៣ ទល់ ១​ កាលពីថ្ងៃសៅរ៍​ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ក្រុមក្របខណ្ឌ័ ITALIAN SERIE A។

នៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះ ចាប់ផ្តើមប្រកួតនៅក្នុងតង់ទី១ កីឡាករ Stefano Sensi បានរកគ្រាប់បាល់បញ្ចូលទីមុនគេនៅក្នុងនាទី ទី២០​ ជួយអោយក្រុម Inter Milan នាំមុខ១គ្រាប់មុន ហើយ២នាទីក្រោមមកមិត្តរួមក្រុម Alexis Sanchez (ទទួលកាតលឿងនាទី៤៣) បានបន្ថែម១គ្រាប់ទៀត ហើយក្រុម Sampdora មានកីឡាករ២រូបទទួលកាតលឿង (A.Bastoni & Emilia Rigoni) ផងដែរ។

ការនាំមុខមុន២គ្រាប់របស់ក្រុម Inter បានធ្វើអោយ Sampdoria​ តស៊ូប្រកួតរហុទដល់នាទី ទី៥៥ កីឡាករ Jakub Jankto វាយបកបាន១គ្រាប់វិញធ្វើអោយក្រុមទាំងមូលមានទឹកចិត្តប្រកួតបន្តទៀត​ ប៉ុន្តែនៅនាទី៦១ R. Gagliardini (Inter) បន្ថែម១គ្រាប់វិញ​រហូតដល់បញ្ចប់ការប្រកួតរវាងក្រុមទាំងពីរ​ គឺ​ Sampdoria ចាញ់ក្រុម Inter Milan​ 3-1 ។

យ៉ាងណាមិញក្រុម Inter Milan របស់លោក Antonio Conte បានវិលត្រឡប់មកឈរនៅលើកំពូលតារាងវិញដោយទទួលបានជ័យជម្នះ ៣-១ លើក្រុមម្ចាស់ផ្ទះ Sampdoria ផងដែរ។
សូមរីករាយទស្សនាវិដេអូរវាងក្រុម Inter Milan​ ក្រោយលត់ Sampdoria ខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង