ខ្សែបម្រើប្រយុទ្ធ Eden Hazard បានបញ្ជាក់កាលពីថ្ងៃចន្ទថា រូបគេនៅរង់ចាំតែគ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ ដើម្បីចាប់ផ្តើមអាជីពរបស់គេជាមួយនឹងក្រុម Real Madrid បន្ទាប់ពីមិនទាន់បានរកគ្រាប់បាល់បញ្ចូលទីឡើយ បើគិតចាប់តាំងពីចូលរួមជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះ កាលពីរដូវក្តៅ។

Hazard វ័យ២៨ឆ្នាំ ដែលបានធ្វើឲ្យក្លិប Real ចំណាយប្រាក់ដល់ទៅ១០០លានអឺរ៉ូ (ស្មើនឹង១០៩លានដុល្លារអាមេរិក) កាលពីខែកក្កដានោះ មិនទាន់បង្កើតការភ្ញាក់ផ្អើលនៅឡើយទេ ក្នុងរដូវកាលថ្មីនេះ ខណៈដែលការបង្ហាញខ្លួនរបស់គេ ត្រូវបានកំណត់ត្រឹម ៤ប្រកួតប៉ុណ្ណោះ ដោយសារតែបញ្ហារបួសភ្លៅ។

នៅមុនពេលប៉ះជាមួយនឹងក្រុម Club Brugge ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ Hazard បានឲ្យដឹងថា៖ «និយាយឲ្យត្រង់នៅ ខ្ញុំស្ថិតក្នុងកម្រិតនៃភាពរឹងមាំ១០០% បញ្ហារបួស មិនស្ថិតក្នុងចិត្តខ្ញុំឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទី ធ្វើការកាត់សេចក្តីក្នុងការប្រកួត មានការប្រកួតដ៏ល្អ វានឹងកើតឡើងជាមួយគ្នា»។

តារាឆ្នើមរូបនេះ បានបន្ថែមទៀតថា៖ «នោះគឺជាអ្វីដែលខ្ញុំខកខាន ការប្រកួតដ៏ល្អមួយ គ្រាប់បាល់១គ្រាប់ ការបញ្ជូនបាល់ដ៏ល្អ និងចំណុចផ្សេងទៀតដើម្បីចាប់ផ្តើមរដូវកាលរបស់ខ្ញុំ។ នៅពេលដែលខ្ញុំនិយាយថា វាអាស្រ័យទៅលើការជឿជាក់ ហើយនៅពេលដែលខ្ញុំជឿជាក់ ខ្ញុំនឹងbប្រឹងលេងឲ្យអស់ពីសមត្ថភាពនៅលើទីលាន»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង