ក្រុមមេឃខៀវ Manchester City បានបញ្ជាក់ថាកីឡាករ Kevin De Bruyne នឹងត្រូវខកខកការប្រកួតពានរង្វាន់ Champions League នៅថ្ងៃអង្គារនេះជាមួយនឹងក្រុម Dinamo Zagreb។ De Bruyne ត្រូវបានប្តូរចេញកាលពីចុងសប្តាហ៍មុនបន្ទាប់ពីបានរងរបួសក្រលៀនក្នុងជំនួបនៅក្របខណ្ឌ Premier League ក្នុងលទ្ធផលផ្តួល Everton ៣:១។

De Bruyne ខ្សែបម្រើអន្តរជាតិបែលហ្សិកមិនបានបង្ហាញខ្លួនក្នុងជំរុំហ្វឹកហាត់របស់ក្លឹបជើងឯក Premier League កាលពីថ្ងៃច័ន្ទនោះទេ ខណៈ Man City បានបញ្ជាក់ថាកីឡាករ Playmaker រូបនេះនឹងមិនអាចចូលរួមប្រកួតក្នុងពូល C ទល់នឹង Dynamo Zagreb ដែលបានបំបាក់ក្រុម Atalanta ក្នុងការប្រកួតបើកឆាករបស់ខ្លួនឡើយ។

នៅរដូវកាលថ្មីនេះ De Bruyne បានចែកបាល់អោយមិត្តរួមក្រុម៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៩ ដងសម្រាប់ក្រុមជើងឯក Premier League ហើយកាលពីពីរសប្តាហ៏មុន Man City បានយកឈ្នះ Shakhtar Donetsk ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions Leagueផងដែរ។ យ៉ាងណាមិញក្រុម Man.City បានបន្តជ័យជំនះលើក្រុម Dinamo Zagreb ក្នុងលទ្ធផល ២:0 កាលពីព្រឹកថ្ងៃ២ តុលា ២០១៩នេះ ដោយរកបានដោយកីឡាករ Cancelo នៅនាទីទី១៩ និង Foden នៅនាទីទី៩០ សម្រាប់ការប្រកួតជម្រុះក្នុងពូល C។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង