លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ជឿជាក់ថា ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុប៧សម័យកាលមួយនេះ មានចំណុចជាច្រើនដែលត្រូវធ្វើការកែសម្រួលឡើងវិញ ក្រោយពីការសង្គ្រោះការភិតភ័យដ៏ធំមួយក្នុងក្របខ័ណ្ឌ Champions League ដើម្បីផ្តួលក្រុម Salzburg ៤-៣ ក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ៣គ្រាប់។

ខ្សែបម្រើស្លាប Sadio Mane បានរកគ្រាប់បាល់បើកឆាក នៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់ខ្លួន នៅមុនពេលកីឡាករ Andy Robertson និង Salah បានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool គ្រប់គ្រងទាំងស្រុងនៅរយៈពេល៣៦នាទីដំបូង នៅមុនពេលក្រុម Salzburg បានវាយបកវិញ។

ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland របស់ក្រុមម្ចាស់ជើងឯកអូទ្រីសមួយនេះ ទើបតែបានជាសះស្បើយពីរបួស ដើម្បីលេងក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែ ពួកគេនៅតែមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ និងបានរកគ្រាប់បាល់បញ្ចូលទីនៅពេលដែលកីឡាករ Hwang Hee-Chan បានរកគ្រាប់បាល់១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត។

បន្ទាប់មក Takumi Minamino និង Haaland ដែលបានចូលលេងត្រឹមតែ៤នាទីបន្ទាប់ពីប្តូរចូលនោះ បានជួយឲ្យក្រុម Salzburg រកបានគ្រាប់បាល់តាមស្មើវិញនៅត្រឹមនាទី ទី៦០។ ទោះបីជាយ៉ាងណា Salah បានសង្គ្រោះក្រុមខ្លួន ខណៈដែលតារាឆ្នើមអន្តរជាតិអេស្ស៊ីបរូបនេះ បានរកគ្រាប់បាល់ឈ្នះនៅរយៈពេល២១នាទីចុងក្រោយ។

លោក Klopp បានឲ្យដឹងថា៖ «យើងបានបើកចំហរទ្វារ ហើយពួកគេបានរត់ចូលឆ្លងកាត់តាមទ្វារនោះ។ វាជារឿងដ៏ល្អក្នុងការរៀននូវមេរៀនផ្សេងៗ ក្នុងការប្រកួតនេះ ជាងការនិយាយបន្ទាប់ពីការប្រកួត»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង